ស្ត្រីចែកចាយនិងប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវបានឃាត់ខ្លួន

ចែករំលែក៖

ឧត្តរមានជ័យៈ ស្រ្ដីដែលជាជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យកំចាត់គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានធ្វើការបង្ក្រាបឃាត់ខ្លួនរួមទាំងវត្ថុតាងមួយចំនួនកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យដែលបានធ្វើការឃាត់ខ្លួនឈ្មោះ ឈឺន ធីតា ភេទស្រីអាយុ២៦ឆ្នាំ រស់នៅភូមិឃុំខាងលើនិងចាប់យកសំភារះរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(wy)ចំនួន៥គ្រាប់និងiceចំនួនមួយកញ្ចប់ស្មើនិង០.៣៣ក្រាម ចញ្ចៀនលោហធាតុពណ៌លឿងមួយវង់ក្រវិលមួយគូរទូស័ព្ទដៃពីរគ្រឿងប្រាក់ដប់ម៉ឺនរៀលប្រាក់បាត៩០០បាត និងសំភារះវិចខ្ចប់មួយចំនួន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងបន្ដនីតិវិធីតាមច្បាប់៕

...

ដោយះ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print