ជិះម៉ូតូទៅដោះមង ប៉ះរថយន្ត៣គ្រឿងជែងគ្នាបុកស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖  បុរសវ័យចំណាស់ម្នាក់ត្រូវបានរថយន្ដបុកស្លាប់នៅនិងកន្លែងកើតហេតុ បន្ទាប់ពីរូបគាត់បានជិះម៉ួតូបម្រុងទៅដោះមង ។ ករណីគ្រោះថ្នាក់ខាងលើបានកើតឡើងនៅវេលាម៉ោង០៥នុង១៥នាទីព្រឹក នាថ្ងៃទី០៧ ខែកក្ដដា ២០១៧ ស្ថិតលើកំណាត់ផ្លូវRP174 ក្នុងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

តាមរបាយការណ៍លោកអនុសេនីយ៍ឯក ផន ជាង នាយផ្នែកចរាចរណ៍សហរយកត្រពាំងប្រាសាទបានអិយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ធីង ធី ភេទប្រុសអាយុ ៦៥ឆ្នាំ រស់នៅ ភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បានបើកបរម៉ូតូ ម៉ាក សង់កូរ៉េមានទឹសដៅពីកើតទៅលិចក្នុងបំណងទៅដោះមង លុះដល់ចំណុចកើតហេតុដែលមានផ្លូវកោង ក៍មានរថយន្ត2គ្រឿងបើកបរទន្ទឹមគ្នាមានទឹសដៅពីលិចទៅកើត ខណៈនោះក៍មានរថយន្តមួយគ្រឿងទៀតដែលជារថយន្តបង្ករ ម៉ាកសាំយ៉ុងពណ៏ សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ់ ២Q-១៥៨១បើកបរយ៉ាង​លឿនមកជែងរថយន្តទាំង2ខាងមុខ ការជែងនោះរថយន្តបង្ករត្រូវងសកចង្កួតមកខាងឆ្វេងរហូតដល់គំនូសសរ ចិញ្ចើម​ផ្លូវតែម្តង ទើបបណ្តាលអោយបុកម៉ូតូជនរងគ្រោះដែលកំពុងជិះនៅចិញ្ចើមផ្លូវខាងស្តាំរបស់គាត់យ៉ាងពេញទំហឹងរួចបន្តរបុករុញម៉ូតូនិងជនរងគ្រោះធ្លាក់ទៅក្នុងប្រឡាយប្រវែងជាង10ម៉ែត្រទើបឈប់ ។

ក្រោយកើតហេតុ រថយន្តត្រូវបានកំលាំងជំនាញយើងយកមករក្សាទុក្ខនៅអធិការដ្ឋានចំណែកនាក់បើកបរបានរត់គិចខ្លួនបាត់ កំលាំងជំនាញយើងកំពុងតាមស្រាវជ្រាវរកដើម្បីចាប់យកមកអនុវត្តតាមនិតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print