អបអរសាទរខួបលើកទី៩នៃការចុះបញ្ជីប្រាសាទព្រះវិហារ​ជាសម្បតិ្តបតិកភណ្ឌពិភពលោក៧កក្កដា ២០០៨ ៧កក្ដដា ២០១៧​ព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ​ ៖ អបអរសាទរខួបលើកទី៩នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ៧កក្កដា ២០០៨ ៧កក្ដដា ២០១៧ ក្រោមអធឹបតីភាពលោកមាស សុភា អគ្គមេ​បញ្ជា​ការ​រង​និងមេបញ្ជាការកងទព័ជើងគោក ដោយមានការចូលរួមពីសំណាក់អស់លោក លោកអាជ្ញាធរ​ប្រាសាទព្រះវិហារនឹងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ។

ពីធីបានធ្វើឡើងនៅក្នុង​បរិវេណ​ប្រាសាទកោះកែរ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ​លោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៍នឹងវិចិត្តសិល្បៈបានអោយដឹងថា ថ្ងៃនេះ​យើងប្រារព្វពិធីអបអរសាទរ​ខួបលើកទី៩នៃថ្ងៃចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបតិកភណ្ឌ​ពិភពលោក ដែលជាលទ្ឋផលនៃកិច្ចខិតខំប្រឹងប្រែងតស៊ូយ៉ាងលំបាករបស់រាជរដ្ឋភិបាល នឹង​សម្តេចវិបុលបញ្ញា សុខ អាន រហូតទទួលបានជោគជ័យនៅថ្ងៃ០៧ កក្ដដា ឆ្នាំ២០០៨ នៅទៅក្រុងកេបិច ប្រទេសកាណាដា ។

លោកបានរំលឹកពីប្រវត្តិ​ប្រាសាទ​ព្រះវិហារ​យ៉ាង​សង្ខេប​ថា ប្រាសាទព្រះវិហារស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ស្ថិតក្នុងភូមិ​សាស្ត្រ​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារដែលបានកសាងនៅលើកំពូលភ្នំព្រះវិហារជួរភ្នំដងរែក ដែលមាន​កម្ពស់​៦២៥​ម៉ែត្រ តាមការស្រាវជ្រាវអាចសន្មត់ថា សំណងប្រាសាទព្រះវិហារត្រូវ​បានកសាង​ដំបូងនៅដើមសតវត្សទី៩ ក្នុងរាជព្រះបាទ​ជ័យវរ្ម័នទី២ ក្នុងឆ្នាំ៨០២.៨៥០ តាមសិលា​ចារិក​លេខ​K583 បានសរសេរក្នុងរជ្ជកាលព្រះបាទ​រេជន្រ្ទវរ្ម័នទី២ឆ្នាំ៩៤៤ .៩៦៨  និយាយថា​ព្រះ​អង្គ​​ម្ចាស់ឥន្ទ្រាយុទ្ធជាព្រះរាជបុត្រព្រះបាទជ័យ​វរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គ​បពត៍ប្រាសាទ​វត្តភូ ហើយបាននាំយកលិង្គព្រះឥសូរពីថ្ម​លិង្គភ្នំធម្មជាតិស្វារៈមក​ដម្កល់នៅភ្នំព្រះវិហារ​ក្នុង​នាម​អទិទេពព្រះស្រីសិខារេស្វរៈ ដែលមាន​ន័យថាអាទិទេពកំពូលភ្នំសិខាស្វរៈ ដែលហៅ​ចំពោះ​លិង្គ​ព្រះឥសូរដម្កល់នៅប្រាសាទ​ព្រះវិហារ និងជាឈ្មោះប្រាសាទ​ព្រះវិហារ​សម័យ​បុរាណ​ផង ប្រាសាទព្រះវិហារសាងសង់​ឧទ្ទិសដល់ព្រះឥសូរនៃព្រហ្មញ្ញសាសនា។

ការ​កសាង​ប្រាសាទគឺសណ្តូកតាមស្ថានភាពជំរាលភ្នំខាង​ត្បូងត្រង់ចំណុចខ្ពស់បំផុតនៃភ្នំទៅ​ជើង​ដែល​មានប្រវែង ៨០០ម៉ែត្រជាថ្នាក់ៗចំនួន៥ថ្នាក់ នៅតាមថ្នាក់នីមួយៗគេសាងសង់ប្រាសាទ​ជាក្លោងទ្វា ឬហៅថា គោបុរៈ ហើយ សាងព្រះថ្នល់ភ្ជាប់​ពីក្លោង​ទ្វាមួយទៅ​ក្លោងទ្វា​មួយទៀត​ចាប់​ពីថ្នាក់ក្រោមរហូតដល់ ប្រាសាទកំពូលកណ្តាលជាកន្លែងដាក់ដម្កល់លិង្គស្រីសិខារេស្វរៈ ព្រមទាំងដម្កល់លិង្គព្រះស្រី​សូរ្យវរមេស្វរៈក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នស្តេចដែល​កសាង​ប្រាសាទព្រះវិហារ ព្រះ​អង្គម្ចាស់ឥន្ទ្រាយុទ្ធបុត្រាជ័យវរ្ម័នទី២ឆ្នាំ៨០២ .៨៥០ ព្រះបាទ​យសោ​វរ្ម័នទី១ ឆ្នាំ៨៨៩.៩០០ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៦ ឆ្នាំ៩៤៤ .១០០១ ព្រះបាទសូរិយវរ្ម័នទី១ឆ្នាំ​១០០២.១០៥០ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ និងព្រះបាទហ៍ស​វរ្ម័ន​ទី២ ឆ្នាំ១០៥០.១០៨០ ព្រះបាទសូរ្យវរ្ម័នទី២ ឆ្នាំ១១១៣.១១៥០។

លោកនាយឧត្តមសេនីយ មាស សុភា បានឲ្យដឹងថា ប្រាសាទព្រះវិហារ ប្រាសាទ​កោះកែរ និងប្រាសាទផ្សេងៗទៀតដែលបានរកឃើញ ឬប្រាសាទដែលបានកប់​នៅក្នុង​ព្រៃ​នេះ​នៅឡើយពិតជាមានតម្លៃផ្នែកផ្លូវចិត្ត និងសាសនាខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា និង​សម្រាប់​ពិភពលោកទាំងមូល លើសពីនេះទៅទៀតប្រាសាទដែលជាកេរ្តី៍មរតក​ពីដូនតាមិន​ត្រឹម​បា​ននាំមកនូវកេរ្តិឈ្មោះ​ល្បីល្បាញ ភាពស្ញប់ស្ញែង និងការកោតសរសើរឥតឈប់​ឈរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែបាននាំ​មកនូវលំហូរភ្ញៀវទេសចរណ៍ដ៏ច្រើនក្រៃលែងមកកម្ពុជា ដែលបង្កើត​បាន​ជាប្រភពចំណូលមិនចេះរីងស្ងួតសម្រាប់ប្រជាជនខ្មែរគ្រប់រូបនិយាយដោយឡែក​សម្រាប់​ប្រជាជនរស់នៅក្នុងខេត្តព្រះវិហារប្រជាជនកម្ពុជាពិតជាមានមោទនភាពនិងទទួល​យក​ផល​ប្រយោជន៍ជាកេរ្តិ៍មរតកនេះដោយរីករាយ។

លោកបានបន្តថា សូមអំពាវនាវ​ដល់​ប្រជាជន​សមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេត្តាការពារ ថែរក្សា អភិវឌ្ឍន៍ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ប្រាសាទបុរាណក៍ដូចជាសម្បត្តិ​ធម្មជាតិផ្សេងៗ​ទៀត ដើម្បីទុកផល​ប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់ជនរួមជាតិផង និងសម្រាប់ជាកេរ្តិ​ដំណែលបន្ត​ទៀត​ដល់​អ្នកជំនាន់ក្រោយៗ​នៃយើងទាំងអស់គ្នាផង ៕ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print