ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូហើយត្រូវបានរថយន្តកុងតឺន័របើកបុកនិងកិនបែកក្បាលស្លាប់យ៉ាងអានោចអាធម៍ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខរោងចក្រហាត់តា ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយមកស្រាប់តែត្រូវបានរថយន្តគ្លីនិកលោក មុិញ វុទ្ធី បែកចាន ដឹកសពជនរងគ្រោះរត់គេចទៅបាត់ សូម្បីតែសមត្ថកិច្ចក៏ទៅមិនទាន់សង្ស័យខ្លាចរថយន្តដឹកសពផ្សេងទៀតមកដណ្តើម។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ស្លៀកខោពណ៍ក្រហមត្រឹមជង្គង់ពាក់អាវសដែវែងជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-5706 ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រធ្វើដំណើរស្របទិសដៅគ្នាហើយបានបុកពេញទំហឹងរួចកិចចំក្បាលបណ្តាលអោយស្លាប់ភ្លាៗតែម្តង។
ក្រោយកើតហេតុរថយន្តបង្កបានបើកគេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។
ក្រោយពីរថយន្តគ្លីនិក មុិញ វុទ្ធី ដឹកសពជនរងគ្រោះទៅបាត់សូម្បីតែប៉ូលីសមិនទាន់ធ្វើការវាស់វែងផងបានត្រឹម យកម៉ូតូជនរងគ្រោះដាក់គៀនខាងជាសវាងកកស្ទះចរាចរណ៍ តែប៉ុណ្ណោះ។
សូមបញ្ជាក់ថាគ្លីនិកខាងលើកន្លងមកនៅពេលដែលជនរងគ្រោះស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តែងតែមកដឹកសពដោពេលខ្លះសមត្ថកិច្ចមិនទាន់ធ្វើកាវាស់វែងផងសង្ស័យខ្លាចមានរថយន្តដឹកសពផ្សេងទៀតមកដណ្តើមដឹកហើយមើលទៅ ៕ សុខាសែនជ័យ
...