ភ្នំពេញ ៖ កម្មការនីជាច្រើននាក់ បានឃាត់ខ្លួនស្ត្រីជនសង្ស័យម្នា ក់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយពេលឃើញធ្វើសកម្មភាពលូកហោប៉ៅ ខោបំរុងយកទូរស័ព្ឋពីកម្មកររោ ងចក្រ ។ក្នុងហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និ ង៣០នាទីនាថ្ងៃត្រង់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រថានថេសា(រោ ងចក្រកាត់ដេខោអាវ) ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ដង្កោ បានប្រាប់ឲ្យដឹងថា ស្ត្រីជនសង្ស័យខាងលើមានឈ្មោះ គង់ ធាលី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារដីហុយ សង្កាត់ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានបន្តថា មុននិងឃាត់ខ្លួនស្ត្រីជនសង្ស័ យខាងលើនោះគឺ នៅវេលាម៉ោង១១និង៣០នាទីនាថ្ងៃកើ តហេតុ ក្រុមកម្មកររោងចក្រខាងលើបានដល់ ម៉ោងចេញពីធ្វើការ ហើយរកទិសអីហូបនៅមុខរោងចក្រ ខណៈពេលនោះក៏លេចមុខស្ត្រីជនសង្ស័ យម្នាក់ខាងលើចេញមកដើររសៀលៗក្បែ រគេឯង ហើយក៏ធ្វើសកម្មភាពលូកហោប៉ៅខោបំ រុងលួចយកទូរស័ព្ឋ តែពេលភ្លាមៗនោះក៏ត្រូវបានក្រុ មកម្មករឃើញទាន់ ហើយនាំគ្នាចាប់បាននៅនិងកន្លែងតែ ម្ដង ។
បើតាមស្ដីក្រុមកម្មករខាងលើបានប្ រាប់ឲ្យដឹងដែរថា កាលពីម្សិលមិញមុនថ្ងៃកើតហេតុ ពួកគាត់បានបាត់ទូរស័ព្ឋអស់ចំនួ ន២គ្រឿងម្ដងមកហើយ ហើយពួកគាត់ក៏បាននាំគ្នាមានការប្ រុងប្រយ័ត្នពេលចេញធ្វើការរកទិ ញអីហូប រហូតនៅថ្ងៃកើតហេតុក៏មានការសង្ស័ យស្ត្រីខាងលើ ហើយនាំគ្នាសង្កេតមើលទាំងអស់គ្នា ក៏ឃើញស្ត្រីខាងលើធ្វើសកម្មភាពជា ក់ស្ដែកតែម្ដង ។
ក្រោយពេលកើតហេតុ ស្ត្រីសង្ស័យខាងលើរួមនិងម៉ូតូមួ យគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FH-0609 ដែលជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចចុះទៅនាំ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីសាកសួរនិងកសាងសាណុំរឿងបញ្ ចូនបន្តទៅកាន់អធិការនគរបាលខណ្ ឌដង្កោ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ