ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍ពីអង្កប្រជុំគណៈ បញ្ជាការឯកភាពខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧កន្លងមកនេះ កិច្ចប្រជុំគណៈបញ្ជាការឯកភាពនោះ លើកឡើងថា មន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធដែ លត្រូវតែអនុវត្តច្បាប់ ត្រូវតែយកភ្នែកមើលឲ្យបានច្រើនជា ងយកត្រចៀកស្ដាប់ សម្ដីនេះធ្វើឲ្យមន្រ្តីក្នុងអង្ កប្រជុំភាគច្រើនពេញចិត្តស្ដូក ប៉ុន្តែផ្ទុយទៅវិញគេសង្កេតឃើញថ្ នាក់ដឹកនាំខ្លះៗទេ ដែលស្ទើរតែទាំងអស់សុទ្ធយកត្រចៀ កស្ដាប់មិនមើលនោះ ហើយក្រោយកិច្ចប្រជុំមកនោះនៅថ្ងៃ ទី០១ ខែកក្កដា ឆ្នាំ២០១៧ គេឃើញរោងត្រួតពិនិត្យបទល្មើសដែ លគេសង្ស័យដើម្បីយកលុយតិចឬច្រើ នរបស់មន្រ្តីជំនាញ.រដ្ឋបាលព្រៃ ឈើ និងបរិស្ថាន ត្រង់ចំណុចអូរល័ក្ខមាស និងស្រែពាំង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ត្រូវបានរុះរើ ក្រោយមកក៍មានការបង្រ្កាបរថយន្ តដឹកឈើជាហូរហែរចំនួន ៥គ្រឿង ប៉ុន្តែនៅតែមានការអន្តរាគមន៍ពី ថ្នាក់ដឹកនាំឲ្យបទល្មើសរួចខ្លួ នខ្លះៗដដែល។
ប្រភពបន្តថាជាក់ស្ដែងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីស្នាក់ការ(កម្មវិធីអភិ រក្សតំបន់ព្រៃការពារជួរភ្នំក្រវាញ ភាគកណ្ដាល) ដែលមានទីតាំងស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ធ្វើការបង្រ្កាបរថយន្តប្រភេទធំ ដឹកឈើចំនួន២គ្រឿង ហើយបានដោះលែងទៅវិញនៅប៉ុន្មានថ្ ងៃក្រោយដោយមានអាត់កម្បាំង ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើក្ រុងពោធិ៍សាត់ធ្វើការបង្រ្កា បរថយន្តម៉ាក សុីណា ដឹកឈើប្រភេទប្រណិតធ្នង់ជាង ២៣០ដុំដែរ ។
លុះនៅវេលាម៉ោងទាបភ្លឺ ថ្ងៃទី៦ ខែកក្កដាដដែល នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ដដែល ត្រង់ម្តុំឃុំព្រងិល ស្រុកភ្នំក្រវាញ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើលាច ធ្វើការបង្រ្កាបរថយន្តម៉ាក សាំយ៉ុង ពណ៏ទឹកប្រាក់ ដឹកឈើប្រភេទប្រណិតធ្នង់ចំនួន ០១គ្រឿងទៀត តែឮថាប៉ុន្មានម៉ោងក្រោយមានអ្ នកអន្តរាគមន៍ឲ្យដោះលែងទៅវិញបាត់ ដោយគេសង្ស័យផ្នូរនឹងទឹកប្រាក់ចំ នួន ១៥,០០០០០រៀល(មួយលានប្រាំសែន) រហូតដល់វេលាម៉ោងទាបភ្លឺដដែល ថ្ងៃទី០៧ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ កម្លាំងនគរបាលសហការគ្នាធ្វើបង្ រ្កាបរថយន្តម៉ាក សាំយ៉ុង ពណ៏សំបកឪឡឹក ដឹកឈើប្រភេទប្រណិតធ្នង់ចំនួន ០១គ្រឿងថែមទៀត ម្ចាស់ឈ្មោះ ប្រាក់ សុផល ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិ.ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះករណីមន្រ្តីជំនាញ និងមន្រ្តីនគរបាលមូលដ្ឋានធ្វើកា របង្រ្កាបរថយន្តដឹកឈើជាបន្តបន្ ទាប់ ក្រោយកិច្ចប្រជុំគណៈបញ្ជាកា រឯកភាពខេត្ត ហើយក៍មានការរុះរើរោងមន្រ្តីជំនា ញ និងមានការត្រួតពិនិត្យពីសំណាក់ អាជ្ញាធរមូលដ្ឋាននៅតាមដងផ្លូវនា នាផងនោះ ឃើញថារថយន្តធុនធំដឹកឈើចំនួន២គ្រឿង ដែលមន្រ្តីហៅកាត់ថា(សុីអាយ)ចាប់ នោះបានដោះលែងហើយ ហើយឮថានៅបន្តសកម្មភាពដដែលនៅឡើយ ចំណែករថយន្តម៉ាក សាំយ៉ុង និងសុីណា ដឹកឈើប្រភេទប្រណិតធ្នង់ ត្រូវបានយកទៅបន្តនីតិវិធី និងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ។ ដោយឡែក រថយន្តម៉ាក សាំយ៉ុង ១គ្រឿងទៀតនោះក៍ដោះលែងស្ងាត់ៗទៅ ហើយ ៕ បឹុម ពិន