​ថ្លង់ពេក ដើរទៅប្រាប់អ្នកផឹកស៊ីកុំឲ្យចាក់ម៉ាញ៉េឮពេក ត្រូវគេវាយបែកថ្ងាសហូរឈាមកក្លាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបែកក្បាលដោយសារ​ខឹងអ្នក​ផឹកស៊ី​នៅក្បែរផ្ទះហើយបាន​ចាក់​ម៉ា​ញ៉េ​ឮ​ៗ​ខ្លាំងដេកពួនមិនបាន ក៏​ដើរទៅ​ប្រាប់គេ​កុំឱ្យបើក​ឮ​ពេកផ្ទុយទៅវិញបែរជា​គេ​វាយ​មួយ​ដំបង​​ឈើ​ជ្រុង​រយះ​ថ្ងាស​ហូរ​ឈាម ហើយ​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៧ កក្កដា ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​លាវ សុខ​គី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាអ្នក​ម៉ៅ​ការ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​ជន​បង្ក​មិន​ស្គាល់ឈ្មោះ​ទេ គ្រាន់តែដឹងថាជា​អ្នក​ជិតខាង​ហៅ​ថា តា​នំ​បុ័ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរលក់​នំ​បុ័ង ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុខាងលើ  ។

ជន​រង​គ្រោះ​បានប្រាប់សនត្ថកិច្ចឲ្យដឹងថា មុន​ពេល​កើតហេតុ គាត់​និង​ជន​បង្ក​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា ហើយ​គាត់​បាន​ផឹកស្រា​បៀ​ជាមួយ​បង​ប្អូន​ប្រុស​-​ស្រី​គាត់​មាន​គ្នា​៤​នាក់​នៅផ្ទះ​ជួល ។ ចំណែក​ជន​បង្ក​បាន​ផឹកស្រា​បៀរ​ជាមួយ​មិត្តភក្តិ​ប្រុស​របស់​គេ​មួយ​ក្រុម​ដែរ។លុះ ពេល​ផឹក​ស៊ី​​ស្រវឹង​បន្តិច ភាគីជនបង្កបាន​ចាក់​ម៉ាញេ​ឮ​ខ្លាំងពេកទើបគាត់ ​បាន​ដើរទៅ​ប្រាប់​ថា កុំឱ្យ​ចាក់​ម៉ា​ញ៉េ​ឮ​ខ្លាំង​ៗ​ពេករំខាន​គេឯងស្តាប់អីមិនឮទេ។ គ្រាន់តែនិយាយបែបនេះសោះ បែរជាភាគីជនដៃដល់ខឹងហើយភ្លាម​ៗ​នោះជន​បង្ក​បាន​ទាញ​ដំបង​ជ្រុង​ទៅ​វាយ​ជន​រង​គ្រោះ​ចំ​លើ​ចិញ្ចើម​ហូរ​ឈាម​ហើយ​រត់​បាត់​ស្រមោលតែម្តង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ និង​បានទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទាមទារ​សំណង​២០០​ដុល្លារជាថ្នូរនឹងថ្លៃពេទ្យ គ្រាដែលជនដៃដល់គេចខ្លួនមិនដឹងទៅណានោះ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print