បាត់ប្រពន្ធជិត២ខែមករកឃើញកំពុងនៅជាមួយប្រុសក្នុងបន្ទប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់បានដើរស្វែងរកប្រពន្ធ ដែលចុះចេញពីផ្ទះអស់រយះពេល២ខែមកហើយ និងទៅជួលបន្ទប់ផ្សេងទៀត ស្រាប់តែមកទាន់កំពុងនៅក្នុងបន្ទប់ជាមួយគ្នា ទើបប្តឹងសម្ថកិច្ចឃាត់ខ្លួន​ កាលវេលាម៉ោង ៧យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់​កាកាប​ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តី​ឈ្មោះ​ អ៊ូច បុប្ផា​ អាយុ៣២ ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក​ឯ​ប្រពន្ធឈ្មោះ កែវ ស្រីណង​ អាយុ៣៨ឆ្នាំ ​មុខរបរ នៅផ្ទះ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ​ដោយ​ឡែក​បុរសដែលត្រូវគេចោទប្រកាន់ឈ្មោះ ចាន់ សុភ័ក្ត អាយុ៣៤ ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័តមានពីបុរសជាប្តីបាននិយាយថា​ រូបគាត់បានរៀបការជាមួយប្រពន្ធខ្លួនជិត២ឆ្នាំហើយពុំមានកូនឡើយ ហើយប្រពន្ធរបស់ខ្លួនជាស្រ្តីមេ ម៉ាយមានកូនស្រី​មួយ មានអាយុ១៦ឆ្នាំ​។​នៅមុនពេលកើតហេតុ នៅប្រមាណជិត២ខែមុន ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ទើបប្រពន្ធរបស់គាត់បានចុះចោលរូបគាត់។​ពេល​នោះ​គាត់បានដើររកគ្រប់កន្លែង​ តេទូរស័ព្ទបានទំនាក់ទំនងគ្នាដោយនារីខាងលើបានឆ្លើយថា ចប់គ្នាហើយយើងៗ​ ដើរ​បែកផ្លូវគ្នាទៅ​។ តែរូបគាត់នៅតែមិនអស់ចិត្ត ឆ្លៀតពេលទំនេរ​ដើររកប្រពន្ធរបស់ខ្លួន។ លុះនៅវេលាម៉ោងកើតហេតុ គាត់បានឃើញបន្ទប់មួយ​ដែលដឹងថា​ ជាបន្ទប់ប្រពន្ធរបស់ ខ្លួនហើយអ្នក​នៅក្បែរបានប្រាប់ថា មានប្រុសម្នាក់ចូលក្នុងបន្ទប់ជាមួយ​ ពេលដែលរួបគាត់ទៅដល់ ស្រាប់តែឃើញនៅក្នុងបន្ទប់ជាមួយគ្នា បន្ទាប់មកបានប្តឹងសមត្ថកិច្ច មកជួយអន្តរាគមន៍ភ្លាមផងដែរ ។

តាម​ប្រភព​ព័ត៌​មាន​ពី​នារីជាប្រពន្ធបាននិយាយថា បានជាគាត់ចុះចោលប្តីរបស់ខ្លួន ដោយសារ​ប្តីប្រើអំពើហិង្សាទៅ លើរូបគាត់ពេក​ ព្រម​ទាំង​គំរាមរូបគាត់ពេកធ្វើ​ឲ្យ​គាត់ឆ្អែតចិត្ត ​ទើបសុំបែកផ្លូវបែបនេះ។

តាម​ប្រភព​ដដែល​បានបន្តទៀតថា ដោយសារគាត់លែងប្តីដើមរបស់គាត់មូលហេតុ ប្តីដើមមានស្រី និងប្រពន្ធថ្មីចោលគាត់ ហើយបានជាគាត់លែងជាមួយប្តីទុកកូនស្រីឲ្យប្តីថែរក្សាទៀត ។

នារីជាប្រពន្ធខាងលើ បញ្ជាក់ប្រាប់ថា គាត់មិនមានទំនាក់ទំនង់នឹងបុរសដែលត្រូវប្តីចោទប្រកាន់ឡើយ គឺមានការទំនាក់ទំនងគ្នាជាមិត្ត ដែលទើបនឹងស្គាល់គ្នាបានប្រមាណ២អាទិត្យតែប៉ុណ្ណោះ ហើយមិនមានស៊ីជំរៅដែរ​ គ្រាន់តែ ពឹងឲ្យគាត់ឌុបមកបន្ទប់ទេ។

តាមការសារភាពរបស់បុរសត្រូវគេចោទប្រកាន់ បាននិយាយថា រូបគាត់ និងនារីខាងលើបានស្គាល់គ្នាបានចំនួន២អាទិត្យ គឺធ្លាប់ស្គាល់តាមរយៈ​មិត្តស្រីណែនាំឲ្យស្គាល់ហើយធ្លាប់ផឹកស៊ីជាមួយគ្នាជាច្រើនដង មកហើយ​ នៅមុនពេលកើតហេតុ រូបគាត់ និងនារីខាងលើ ទើបមកពីផឹកស៊ីជាមួយគ្នានឹងមិត្តភក្តិចប់កម្មវិធីបានឌុបនាងមកបន្ទប់ ហើយគាត់សុំចូលបន្ទប់ទឹកបន្តិច ​ព្រោះ​គាត់ឈឺពោះ ខ្លាចចោរ​លួចម៉ូតូ ទើបគាត់បណ្តើរ​ម៉ូតូទុកក្នុងបន្ទប់។ គាត់បានបន្តទៀតថា ខណៈ​ដែលកំពុង​ចូលបន្ទប់ទឹកស្រាប់តែលឺសូរសន្ធឹកគាស់ទ្វារខាងក្រៅ ។

ក្រោយពេលកើតហេតុ​បុរសជាប្តីដោយមិនប្តឹងផ្តល់ទៅលើនារីជាប្រពន្ធ និងបុរសខាងលើដោយបដិសេធបណ្តឹង និងឲ្យនារីខាងលើ ទៅស្រុកដើម្បីធ្វើលិខិតលែងគ្នាបញ្ចប់រវាងប្តីប្រពន្ធតែប៉ុណ្ណោះ ៕ ​សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print