ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់បានដើរស្វែងរកប្រពន្ធ ដែលចុះចេញពីផ្ទះអស់រយះពេល២ខែមកហើយ និងទៅជួលបន្ទប់ផ្សេងទៀត ស្រាប់តែមកទាន់កំពុងនៅក្នុងបន្ទប់ជាមួយគ្នា ទើបប្តឹងសម្ថកិច្ចឃាត់ខ្លួន កាលវេលាម៉ោង ៧យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្តីឈ្មោះ អ៊ូច បុប្ផា អាយុ៣២ ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯប្រពន្ធឈ្មោះ កែវ ស្រីណង អាយុ៣៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកបុរសដែលត្រូវគេចោទប្រកាន់ឈ្មោះ ចាន់ សុភ័ក្ត អាយុ៣៤ ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័តមានពីបុរសជាប្តីបាននិយាយថា រូបគាត់បានរៀបការជាមួយប្រពន្ធខ្លួនជិត២ឆ្នាំហើយពុំមានកូនឡើយ ហើយប្រពន្ធរបស់ខ្លួនជាស្រ្តីមេ ម៉ាយមានកូនស្រីមួយ មានអាយុ១៦ឆ្នាំ។នៅមុនពេលកើតហេតុ នៅប្រមាណជិត២ខែមុន ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ទើបប្រពន្ធរបស់គាត់បានចុះចោលរូបគាត់។ពេលនោះគាត់បានដើររកគ្រប់កន្លែង តេទូរស័ព្ទបានទំនាក់ទំនងគ្នាដោយនារីខាងលើបានឆ្លើយថា ចប់គ្នាហើយយើងៗ ដើរបែកផ្លូវគ្នាទៅ។ តែរូបគាត់នៅតែមិនអស់ចិត្ត ឆ្លៀតពេលទំនេរដើររកប្រពន្ធរបស់ខ្លួន។ លុះនៅវេលាម៉ោងកើតហេតុ គាត់បានឃើញបន្ទប់មួយដែលដឹងថា ជាបន្ទប់ប្រពន្ធរបស់ ខ្លួនហើយអ្នកនៅក្បែរបានប្រាប់ថា មានប្រុសម្នាក់ចូលក្នុងបន្ទប់ជាមួយ ពេលដែលរួបគាត់ទៅដល់ ស្រាប់តែឃើញនៅក្នុងបន្ទប់ជាមួយគ្នា បន្ទាប់មកបានប្តឹងសមត្ថកិច្ច មកជួយអន្តរាគមន៍ភ្លាមផងដែរ ។
តាមប្រភពព័ត៌មានពីនារីជាប្រពន្ធបាននិយាយថា បានជាគាត់ចុះចោលប្តីរបស់ខ្លួន ដោយសារប្តីប្រើអំពើហិង្សាទៅ លើរូបគាត់ពេក ព្រមទាំងគំរាមរូបគាត់ពេកធ្វើឲ្យគាត់ឆ្អែតចិត្ត ទើបសុំបែកផ្លូវបែបនេះ។
តាមប្រភពដដែលបានបន្តទៀតថា ដោយសារគាត់លែងប្តីដើមរបស់គាត់មូលហេតុ ប្តីដើមមានស្រី និងប្រពន្ធថ្មីចោលគាត់ ហើយបានជាគាត់លែងជាមួយប្តីទុកកូនស្រីឲ្យប្តីថែរក្សាទៀត ។
នារីជាប្រពន្ធខាងលើ បញ្ជាក់ប្រាប់ថា គាត់មិនមានទំនាក់ទំនង់នឹងបុរសដែលត្រូវប្តីចោទប្រកាន់ឡើយ គឺមានការទំនាក់ទំនងគ្នាជាមិត្ត ដែលទើបនឹងស្គាល់គ្នាបានប្រមាណ២អាទិត្យតែប៉ុណ្ណោះ ហើយមិនមានស៊ីជំរៅដែរ គ្រាន់តែ ពឹងឲ្យគាត់ឌុបមកបន្ទប់ទេ។
តាមការសារភាពរបស់បុរសត្រូវគេចោទប្រកាន់ បាននិយាយថា រូបគាត់ និងនារីខាងលើបានស្គាល់គ្នាបានចំនួន២អាទិត្យ គឺធ្លាប់ស្គាល់តាមរយៈមិត្តស្រីណែនាំឲ្យស្គាល់ហើយធ្លាប់ផឹកស៊ីជាមួយគ្នាជាច្រើនដង មកហើយ នៅមុនពេលកើតហេតុ រូបគាត់ និងនារីខាងលើ ទើបមកពីផឹកស៊ីជាមួយគ្នានឹងមិត្តភក្តិចប់កម្មវិធីបានឌុបនាងមកបន្ទប់ ហើយគាត់សុំចូលបន្ទប់ទឹកបន្តិច ព្រោះគាត់ឈឺពោះ ខ្លាចចោរលួចម៉ូតូ ទើបគាត់បណ្តើរម៉ូតូទុកក្នុងបន្ទប់។ គាត់បានបន្តទៀតថា ខណៈដែលកំពុងចូលបន្ទប់ទឹកស្រាប់តែលឺសូរសន្ធឹកគាស់ទ្វារខាងក្រៅ ។
ក្រោយពេលកើតហេតុបុរសជាប្តីដោយមិនប្តឹងផ្តល់ទៅលើនារីជាប្រពន្ធ និងបុរសខាងលើដោយបដិសេធបណ្តឹង និងឲ្យនារីខាងលើ ទៅស្រុកដើម្បីធ្វើលិខិតលែងគ្នាបញ្ចប់រវាងប្តីប្រពន្ធតែប៉ុណ្ណោះ ៕ សុខាសែនជ័យ