ចោរប្រដាប់អាវុធប្លន់បាញ់សម្លាប់អ្នកគួកជេរម៉ូតូពីរនាក់យក១គ្រឿងដោយសុវត្តិភាព បន្សល់នៅសពនៅកន្លែង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនរងគ្រោះចំនួន២នាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាមក្បែៗគ្នា បន្ទាប់ ពីអ្នកភូមិបានឮសម្លេងផ្ទុះអាវុធទាំងព្រឹកព្រលឹម នៅក្នុងព្រៃខាងក្រោយភូមិ លើកំណាត់ផ្លូវលំដែលពោរពេញដោយព្រៃរបោះ ខណៈដែលជន​រងគ្រោះទាំងពីរនាក់ បានចេញដំណើរពីភូមិដើររកទិញម៉ូតូ ក្នុងនាមជាអ្នកប្រកបមុខរបរកួកជេម៉ូតូ ។

តាមប្រភពដែលនៅក្បែទីតាំងកើតហេតុបាននិយាយថា ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងនៅប្រហែល​ជាម៉ោង ជាង៧ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិកោះរៀម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែទីតាំងកើតហេតុមានបន្សល់នូវសពមនុស្សប្រុសចំនួន២នាក់ និងគ្រាប់កាំភ្លើង AK មួយគ្រាប់ដែលជនល្មើសបាញ់មិនផ្ទុះ ។

ដោយឡែកក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះបានរៀបរាប់អោយដឹងថា នៅព្រឹក មុនពេលកើតហេតុ គឺជនរងគ្រោះទាំងពីរនាក់ ដែលម្នាក់ឈ្មោះ ហ៊ួត ឈឿង ភេទប្រុសអាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ រិទ្ធិ អាយុ៣៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមាមុខរបរជាអ្នកគួកជេម៉ូតូតាមភូមិបានជិះម៉ូតូរបស់គេម៉ាកវេវ ព៌ណស ឆ្ពោះទៅកាន់ស្រុកបវេលដើម្បីរកទិញម៉ូតូ ស្រាប់តែ? ជួបនឹងករណីនេះតែម្តង ។

តាមការសន្និដ្ឋានបឋមរបស់ប្រភពនានា បាននិយាយថា ទី១វាគឺជាករណីប្លន់ប្រដាប់អាវុធយ៉ាងពិតប្រាកដ ដោយជនសង្ស័យបានប្រើប្រាស់អាវុធធុន អាកា បាញ់ទៅលើ ជនរងគ្រោះ ដោយជនទី១ត្រូវចំឆ្អឹងជំនីខាងឆ្វេង១គ្រាប់ រីឯជន​ទី២ដែលមានវ័យក្មេងជាងគឺត្រូវបានជនសង្ស័យកាប់នឹងពូថៅចំក្បាលខាងក្រោយបណ្តាលអោយស្លាប់ដូចគ្នា ។

ដោយឡែកប្រភពមួយផ្សេងទៀតបានសន្និដ្ឋានថា ជនសង្ស័យក៏អាចជាអ្នករកសុីមុខរបរដូចគ្នាដែរហើយក៏អាចជាមនុស្សស្គាល់គ្នាយ៉ាងច្បាស់ថែមទៀតព្រមទាំងបានធ្វើដំណើរជាមួយគ្នាថែមទៀតផងទើបគេអាចមានឱកាសប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះ ដែលអង្គុយនៅកណ្តាល បន្ទាប់មកទើបបាញ់ទៅលើអ្នកកាន់ចង្កូតម៉ូតូតែម្តង ដើម្បីប្លន់ យកម៉ូតូម៉ាកវេវព៌ណស នោះហើយជិះគេចចេញបានដោយសុវត្ថិភាព ចំណែកសមត្ថកិច្ច មិនទាន់មាននរណាម្នាក់អះអាងថាយ៉ាងណានោះឡើយ ដោយបច្ចុប្បន្នទាំងសមត្ថកិច្ចកងរាជអាវុធហត្ថក៏ដូចជានគរបាលកំពុងដុតដៃដុតជើងស្វះស្វែងតាមរកមុខសញ្ញាប្លន់ប្រដាប់អាវុធនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕  ស សារ៉េត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print