កាតាមានជំនឿងក្នុងការឆ្លងផុតវិបត្តិ​ដោយ មានប្រាក់តម្កល់ទុកដល់ទៅ​២៤០ពាន់លានដុល្លារ

ចែករំលែក៖

ជាមួយនិងទឹកប្រាក់​ដល់ទៅ ២៤០ពាន់លានដុល្លារនៅក្នុងមូលនិធិបង្ការ​ ប្រទេសកាតា មានជំនឿជឿជាក់ក្នុងការឆ្លងផុតវិបត្តិ ដោយគ្មានក្តីបារម្ភឡើយ។

អគ្គនាយកធានាគាជាតិ កាតា​លោក​ Sheikh Abdullah Bin Saoud Al Thani បានបញ្ចាក់ថា ជាមួយនឹងទឹក្បរាក់តំគល់​ទុក​២៤០ពាន់លានដុល្លារនោះ​ ប្រទេសនេះអាចឆ្លងផុតពីការ ឡោមព័ទ្ធសេដ្ឋកិច្ច របស់ប្រទេសជិតខាង។ លោកបញ្ចាក់ទៀតថា បច្ចុប្បន្ននៅក្នុងធានាគាជាតិ​មានប្រាក់​៤០ពាន់លានដុល្លារ ជាមួយនិងមាស  ចំណែកនៅក្នុងក្រសួងវិនិយោគមានប្រាក់ដល់ទៅ​៣០០ពាន់លានដុល្លារ ទាំងនោះហើយគឺជួយឲ្យកាតា អាចទប់ទលនិងវបត្តិរយពេលយូបាន។

លោក​Al Thani បញ្ចាក់នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មាន CNBC ថា​«យើងគ្មានទោសឡើយ»​ ។ ទាំងនោះគឺជាចម្លើយដេលប្រទេស  អារ៉ាបបានយកលេស  ថាកាតាផ្តាល់ជំនួយដល់ក្រុមភេរវកម្ម ដើម្បី​ ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចនិងកិច្ចការបរទេស។

លោក​Al Thaniបន្តទៀតថា កាតាមាន ប្រព័ន្ធគ្រប់គ្រងល្អ ដោយគ្មានប្រទេសណាមួយមានឡើយ  យើង បានបង្កើតច្បាប់ ដើម្បីប្រឆាំងក្រុមភេរវកម្ម ។ លោកបានប្រកាសទៀតថា កាតា បានត្រៀមលក្ខណដើម្បីឲ្យក្រុមអ្នកវិនិយោគបរទេស អាចត្រួតពិនិត្យ  ប្រភពប្រាក់ ចេញចូលនៅក្នុងប្រទេសកាតា ពិសេសគឺអំពីស្ថានភាពសេដ្ឋកិច្ច។  ទីក្រុងដូហាស្វាគមន៍ ចំពោះអ្នកណាដែលចង់ត្រួតពិនិត្យ បញ្ចី ចំណាយ ចំណួល របស់កាតា ហើយបញ្ចីបានបើកស្រាប បើអ្នកចង់មើល។

អគ្គនាយកធានាគាជាតិ កាតា បានបញ្ចាក់ទៀតថា ចំនួនទឹកប្រាក់ដែលបានដកចេញពីប្រទេសនេះ ក្នុងរយៈពេលមួយខែកន្លងមកមានតិចតួច ដូច្នេះកាតា មានប្រាក់គ្រប់គ្រាន់ដើម្បី ឆ្លងផុតវិបត្តិ។

វិបត្តិនៅក្នុងតំបន់ឈូងសមុទ្រ បាន កើតឡើងរយៈពេលជាងមួយខែកន្លងមក ហើយ ប្រទេស សាឌីអារ៉ាបី​បានប្រកាស់កាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា  ដោយចោទប្រកាន់ថា​ កាតា​បានផ្តល់ជំនួយដល់ក្រុមភរវកម្ម កាលពីថ្ងៃទី ៥ខែមិថុនា។

កាតាជាប្រទេសតូច និង ប្រជាជនតិច ក៏ពិតម៉ែន តែជាប្រទេសអ្នកមាន ពលរដ្ឋមានប្រាក់ចំណូលខ្ពស់ និង មានស្ថេរភាពនិយោបាយ។  កាតាជាប្រទេសដែលមាន ចំនួនពលរដ្ឋឡើង ចុះខុសប្រក្រតី  ដូច្នេះ ការត្រួតពិនិត្យ ពីចំនួនពលរដ្ឋនៅក្នុងប្រទេសនេះធ្វើឡើងជារឿងរាល់ខែ។

កាតាមានផ្ទៃដី តែ ១១.៥០០គីឡូម៉ែត្រក្រឡា  មានប្រភពធុនធានធម្មជាតិសម្បូរបែប​លំដាប់ទី​៣លើ ពិភពលោក។ ពលរដ្ឋកាតាមានប្រមាណ ២,៥លាននាក់ប៉ុណ្ណោះ  ប្រាក់ចំណូលមធ្យម របស់ពលរដ្ឋម្នាក់ ៗក្នុងមួយឆ្នាំ  គឺ ១៤៦.០០០ដុល្លារ អាមេរិក ឈរលំដាប់ទី​១នៅលើពិភពលោក  ។ ចំណែក ពលរដ្ឋអាមេរិកវិញមានប្រាក់ចំណូលមធ្យមតែ ជាង​៥៧.០០០ប៉ុណ្ណោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print