ជាមួយនិងទឹកប្រាក់ដល់ទៅ ២៤០ពាន់លានដុល្លារនៅក្នុងមូលនិធិបង្ការ ប្រទេសកាតា មានជំនឿជឿជាក់ក្នុងការឆ្លងផុតវិបត្តិ ដោយគ្មានក្តីបារម្ភឡើយ។
អគ្គនាយកធានាគាជាតិ កាតាលោក Sheikh Abdullah Bin Saoud Al Thani បានបញ្ចាក់ថា ជាមួយនឹងទឹក្បរាក់តំគល់ទុក២៤០ពាន់លានដុល្លារនោះ ប្រទេសនេះអាចឆ្លងផុតពីការ ឡោមព័ទ្ធសេដ្ឋកិច្ច របស់ប្រទេសជិតខាង។ លោកបញ្ចាក់ទៀតថា បច្ចុប្បន្ននៅក្នុងធានាគាជាតិមានប្រាក់៤០ពាន់លានដុល្លារ ជាមួយនិងមាស ចំណែកនៅក្នុងក្រសួងវិនិយោគមានប្រាក់ដល់ទៅ៣០០ពាន់លានដុល្លារ ទាំងនោះហើយគឺជួយឲ្យកាតា អាចទប់ទលនិងវបត្តិរយពេលយូបាន។
លោកAl Thani បញ្ចាក់នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មាន CNBC ថា«យើងគ្មានទោសឡើយ» ។ ទាំងនោះគឺជាចម្លើយដេលប្រទេស អារ៉ាបបានយកលេស ថាកាតាផ្តាល់ជំនួយដល់ក្រុមភេរវកម្ម ដើម្បី ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចនិងកិច្ចការបរទេស។
លោកAl Thaniបន្តទៀតថា កាតាមាន ប្រព័ន្ធគ្រប់គ្រងល្អ ដោយគ្មានប្រទេសណាមួយមានឡើយ យើង បានបង្កើតច្បាប់ ដើម្បីប្រឆាំងក្រុមភេរវកម្ម ។ លោកបានប្រកាសទៀតថា កាតា បានត្រៀមលក្ខណដើម្បីឲ្យក្រុមអ្នកវិនិយោគបរទេស អាចត្រួតពិនិត្យ ប្រភពប្រាក់ ចេញចូលនៅក្នុងប្រទេសកាតា ពិសេសគឺអំពីស្ថានភាពសេដ្ឋកិច្ច។ ទីក្រុងដូហាស្វាគមន៍ ចំពោះអ្នកណាដែលចង់ត្រួតពិនិត្យ បញ្ចី ចំណាយ ចំណួល របស់កាតា ហើយបញ្ចីបានបើកស្រាប បើអ្នកចង់មើល។
អគ្គនាយកធានាគាជាតិ កាតា បានបញ្ចាក់ទៀតថា ចំនួនទឹកប្រាក់ដែលបានដកចេញពីប្រទេសនេះ ក្នុងរយៈពេលមួយខែកន្លងមកមានតិចតួច ដូច្នេះកាតា មានប្រាក់គ្រប់គ្រាន់ដើម្បី ឆ្លងផុតវិបត្តិ។
វិបត្តិនៅក្នុងតំបន់ឈូងសមុទ្រ បាន កើតឡើងរយៈពេលជាងមួយខែកន្លងមក ហើយ ប្រទេស សាឌីអារ៉ាបីបានប្រកាស់កាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា ដោយចោទប្រកាន់ថា កាតាបានផ្តល់ជំនួយដល់ក្រុមភរវកម្ម កាលពីថ្ងៃទី ៥ខែមិថុនា។
កាតាជាប្រទេសតូច និង ប្រជាជនតិច ក៏ពិតម៉ែន តែជាប្រទេសអ្នកមាន ពលរដ្ឋមានប្រាក់ចំណូលខ្ពស់ និង មានស្ថេរភាពនិយោបាយ។ កាតាជាប្រទេសដែលមាន ចំនួនពលរដ្ឋឡើង ចុះខុសប្រក្រតី ដូច្នេះ ការត្រួតពិនិត្យ ពីចំនួនពលរដ្ឋនៅក្នុងប្រទេសនេះធ្វើឡើងជារឿងរាល់ខែ។
កាតាមានផ្ទៃដី តែ ១១.៥០០គីឡូម៉ែត្រក្រឡា មានប្រភពធុនធានធម្មជាតិសម្បូរបែបលំដាប់ទី៣លើ ពិភពលោក។ ពលរដ្ឋកាតាមានប្រមាណ ២,៥លាននាក់ប៉ុណ្ណោះ ប្រាក់ចំណូលមធ្យម របស់ពលរដ្ឋម្នាក់ ៗក្នុងមួយឆ្នាំ គឺ ១៤៦.០០០ដុល្លារ អាមេរិក ឈរលំដាប់ទី១នៅលើពិភពលោក ។ ចំណែក ពលរដ្ឋអាមេរិកវិញមានប្រាក់ចំណូលមធ្យមតែ ជាង៥៧.០០០ប៉ុណ្ណោះ៕