រថយន្តសាំយ៉ុងក្រឡាប់ចេញឈើគ្រញូង សមត្ថកិច្ចឆ្លើយថាអត់ហ៊ានទៅអើតមើលទេ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើគ្រញូងពេញបាន បើកធ្លាក់ផ្លូវបណ្តាលឲ្យជាប់ផុងទៅមុខលែងរួច ​កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅជាប់របងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ   ហើយអ្នកភូមិក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច សមត្ថកិច្ចបានប្រាប់វិញថា អត់ហ៊ានទៅមើលទេ ធ្វើអោយប្រជាពលរដ្ឋរអ៊ូរឿងខូចផ្លូវ ដោយសារក្រុមរថយន្តដឹកធ្ងន់ ចេះតែលួចបើកឆ្លងកាត់ផ្លូវនេះ។

ប្រជាពលរដ្ឋបានអោយដឹងថា​ រថយន្តដឹកឈើ​ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-3425 អ្នកបើកបរមិនស្គាល់ឈ្មោះ រួមដំណើរជាមួយបុរសម្នាក់ទៀត ។

ពលរដ្ឋបន្តទៀតថា ក្នុងស្ថានភាពផ្លូវកំពុងខូចហើយនោះ នៅព្រឹកថ្ងៃទី១១ ខែកក្កដា មានរថយន្តសាំយ៉ុង ដឹកឈើគ្រញ៉ូងពេញ​ បើកឆ្លងកាត់ ពីជើងទៅត្បូង ជាប់របងវត្តតាភេម ធ្វើឲ្យរអិលធ្លាក់ផ្លូវជាប់ផុង ទៅមុខលែងរួច ។ ភ្លាមៗ អ្នកបើកបររថយន្តដឹកឈើខាងលើ បានរារាំងមិនឲ្យអ្នកសាព័ត៌មាន ឬអ្នកណាចូលជិត បើកមើលឈើបានឡើយ គ្រាន់តែប្រាប់ថា ជាឈើរបស់លោកឧកញ៉ា តែមិនប្រាប់ឈ្មោះថា លោកណាឡើយ ។

ប្រជាពលរដ្ឋបាបន្តថា​តាមបណ្តោយផ្លូវខាងលើតែងតែមានរថយន្ត ដឹកឈើប្រណិត បើកឆ្លងកាត់ស៊ឹងរាល់យប់ រាល់ថ្ងៃទៅហើយ ខណៈដែលផ្លូវក្នុងភូមិ   កំពុងតែទទួលរងទ្រុធឌទ្រោមផង ស្របពេលដែលរថយន្តដឹកធ្ងន់ៗ បើកឆ្លងកាត់ធ្វើឲ្យផ្លូវកាន់តែយ៉ាប់ ជាមួយភ្លៀងធាក់ផង បង្កជាល្បាប់រអិល ស៊ឹងតែដើរមិនរួច ។

តាមពលរដ្ឋខ្លះ លើកឡើងថា រថយន្តដឹកឈើគ្រញូង បើករត់កាត់តាមផ្លូវ ក្នុងភូមិខាងលើ អ្នកខ្លះថា ជារថយន្តដឹកឈើរបស់លោកឧញ៉ានេះ អ្នកខ្លះថា ជារថយន្តរបស់លោកឧញ៉ានោះ ទោះជាផ្លូវខូចខ្ទេចក៏ទៅចុះ  មិនហ៊ានបង្ក្រាប ឬទប់ស្កាត់ឡើយ ហ៊ានតែបង្ក្រាបខ្លាចគេដកតំណែង ទើបទុកឲ្យឈ្មួញរកស៊ីឈើ ធ្វើព្យុះធ្វើភ្លៀងបានតាមចិត្ត ហើយកន្លងមក ក៏ធ្លាប់រាយការណ៍ប្រាប់ទៅ ខាងរដ្ឋបាលព្រៃឈើដែរ តែនៅមិនហ៊ានមកអើតមើលឡើយ ។

ក្រោយកើតហេតុរយះពេលជាង១ម៉ោង ទើបខាងថៅកែឈើ យកអាប៊ុលមកអូសយករថយន្តដឹកឈើចេញ បន្តដំណើរដោយរលូន គ្មានអ្នកណាហ៊ានរារាំងឡើយទោះបីសមត្ថកិច្ចមូលក៏មិនហ៊ានមកជិតដែរ ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print