លោកឃួង ស្រេង  បញ្ជាឲ្យមន្ទីរសាធារណ ការត្រូវចុះស្ដារ ប្រឡាយ លូ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅភាគខាងលិច ខាងត្បូង និងខាង ជើងរាជធានីភ្នំពេញតាមសំណូមពររបស់ពលរដ្ឋ 

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង បានបញ្ជាឲ្យមន្ទីរសាធារណការក្រុង ត្រូវចុះស្ដារ ប្រឡាយ លូ ជាបន្ទាន់ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅភាគខាលិច ខាងត្បូង និងខាងជើងរាជធានី ភ្នំពេញ តាមសំណូមពររបស់ប្រជាពលរដ្ឋ បន្ទាប់ ពីលិចលង់ជារៀង រាល់ថ្ងៃ នៅពេលមានភ្លៀងធ្លាក់ម្ដង ៗ។ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាបែបនេះ ខណៈ លោក កោះប្រជុំ ជាមួយមន្ដ្រីជំនាញ ពាក់ព័ន្ធ ក្រោមឱវាទ កាលពី ព្រឹកថ្ងៃទី១១ ខែក្កដា  ឆ្នាំ២០១៧នេះ នៅសាលា រាជធានី ភ្នំពេញ ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការដោះស្រាយបញ្ហាលិចលង់ជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌសែនសុខ និងខណ្ឌមានជ័យ ក្រោយពេលដែលតំបន់នេះ នៅតែទទួលរងការលិចលង់ ដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងតំបន់របស់ខ្លួន និងហូរទម្លាក់មកពីបណ្តាខេត្តមួយចំនួន នៅជាប់រាជធានី ភ្នំពេញ។  លោកបន្ដថា៖ កិច្ចប្រជុំនេះ ក្នុងគោលបំណង ដើម្បីពិភាក្សាតើត្រូវធ្វើយ៉ាងណា ដើម្បីដោះស្រាយឲ្យបាន ទាន់ពេលវេលា នូវការលិចលង់នៅតំបន់នេះ ទៅតាមការ ស្នើសុំរបស់ប្រជាពលរដ្ឋ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖  បញ្ហារំដោះការ លិចលង់ដោយជំនន់ទឹកភ្លៀងជាកង្វល់មួយដ៏ធំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយពាក់ព័ន្ធនឹងបញ្ហានេះ អង្គការចៃកា ក៏បានស្ថាបនាប្រព័ន្ធលូខ្នាតធំជាច្រើនខ្សែនៅក្នុងរាជធានី ភ្នំពេញផងដែរ ប៉ុន្តែបញ្ហាប្រឈមនៃការលិចលង់ នៅកើត មានដដែលជាដដែល ។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បានកោះប្រជុំ ជាមួយជំនាញពាក់ព័ន្ធ ដោះស្រាយបញ្ហានេះឲ្យបានល្អប្រសើរឡើង ជៀសវាង កុំឲ្យមានការជេរប្រមាថ ប្រទេច បណ្ដាសារ ពីប្រជាពលរដ្ឋបន្ដទៀត ៕  ដោយ៖ សំរិត 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print