សុំលេខទូរស័ព្ទណាត់ដើរលេងនាំចូលក្លឹបបង្អកស្រា រួចនាំមករំលោភបានសំរេចស្អែកឡើងជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ÷ បុរសម្នាក់ ត្រូវបាននារីជាសង្សាប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនចោទពីបទ
ចាប់រំលោភសេពសន្ឋវៈរហូតបានសំរេច កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែ
មិថុនា ឆ្នាំ២០១៧ នៅបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌ
សែនសុខ។
ឈ្មោះ អួន ហុង ភេទប្រុសអាយុ២៥ឆ្នាំ ជាសិស្សរៀនភាសាកូរ៉េ ស្នាក់នៅផ្ទះជួល
ក្នុងភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាជនជាប់ចោទនៅក្នុងការចាប់
រំលោភនារីភេទខាងលើ។
លោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្ត៍នគរបាលសង្កាត់ទឹកថ្លា បានរាយ
ការណ៍ថា÷ ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងតាមបណ្តឹងរបស់ក្រុមគ្រួសារ
នាងរងគ្រោះ ឈ្មោះ ឌឹម ម៉េងស៊ាង អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ
ស្នាក់នៅផ្ទះជួលក្នុងភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពត៌មានផ្លូវការពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា÷ រវាងភាគីទាំង២
បន្ទាប់ពីធ្វើការសាកសួររកហេតុផលរួចមក គឺកន្លងមកភាគីខាងបុរសពីមុនមក
ធ្លាប់បានជួលផ្ទះស្នាក់នៅក្បែរគ្នាស្គាល់រាប់អានគ្នាធម្មតាជាមួយនាង ប៉ុន្តែរយះ
ពេល៥ឆ្នាំក្រោយមក ក៏បានផ្លាស់ប្តូរទីលំនៅផ្ទះជួលឆ្ងាយពីនាងបន្តិច តែភូមិក្បែរ
គ្នា។ នៅវេលាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ភាគីខាងស្រីបានដឹកក្មួយចេញពី
សាលារៀននៅក្បែរផ្ទះខាងបុរស ហើយភាគីខាងបុរសឃើញបានមកសុំលេខទូ
ស័ព្ទរបស់នាង។
នៅវេលាម៉ោង៦ល្ងាចថ្ងៃ០៩ ខែកក្កដា ឈ្មោះ អួន ហុង បានទូរស័ព្ទមកបបួល
នាង ឌឹម ម៉េងស៊ាង ទៅដើរលេងនៅកោះពេជ្រ នាងក៏ព្រម ហើយបន្ទាប់ពីត្រឡប់
មកពីកោះពេជ្រក៏បាន នាំនាងចូលក្លឹបផឹកស្រាបៀរ(ប៊ីយែរ) រាំរែកសប្បាយ ពេល
នាងស្រវឹងនិងយប់ជ្រៅទើបនាំនាងត្រឡប់មកផ្ទះវិញដោយចាប់នាងរំលោភសេ
សន្ឋវៈបានសម្រេចបំណង។ លុះព្រឹកឡើងជូននាងទៅធ្វើការ ប៉ុន្តែពេលត្រឡប់
មកផ្ទះវិញនាងយំ ទើបអ៊ំស្រីសួរនាំដឹងរឿង ទើបប្តឹងសមត្ថកិច្ចអោយមកឃាត់ខ្លួន
ល្បួងតាមទូរស័ព្ទអោយណាត់មកជួបនៅក្នុងវត្តទឹកថ្លា។
ប៉ូលិសបានសំរេចចាប់ឃុំខ្លួនជនជាប់ចោទតាមបណ្តឹងរបស់នាងរងគ្រោះ បញ្ជូន
ទៅតុលាការ ដោយសារតែខាងបុរសមិនបានចូលចែរចូវស្តីដណ្តឹងនាងតាមផ្លូវ
ច្បាប់ចូលចិត្តធ្វើអំពើមិនគប្បីខុសប្រពៃណី ពោលគឺមានចេតនាមិនល្អចំពោះនាង
មិនយកធ្វើប្រពន្ឋ មិនចេះទទួលខុសត្រូវ៕  តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print