ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនសង្ស័យ២នាក់ដោយសង្ស័យពីបទទទួលផលចោរកម្ម។ កាលពីម៉ោង២និង០០នាទីរសៀលថ្ងៃទី១១ខែកក្កដ្តាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យទាំងពីនាក់ដែលឃាត់ខ្លួននោះទី១ឈ្មោះ ផាត់ សុផាត ភេទប្រុស (ហៅអាជើម) អាយុ២៤ឆ្នាំមុខរបរជាងជុសជុលម៉ូតូ ស្នាក់ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខទីពីឈ្មោះ សូត្រ រ័ត្ន ភេទប្រុសអាយុ២១ឆ្នាំមុខរបរកូនជាងជុសជុលម៉ូតូស្នាក់នៅកន្លែងកើតហេតុនិងមានស្រុកកំណើតឃុំសែនអណ្តែតស្រុកឈ្លូង ខេត្តកំពង់ចាម។ចំណែកដើមបណ្តឹងមានឈ្មោះ ផល បញ្ញា ភេទប្រុសអាយុ១៩ឆ្នាំមុខរបរជាងធ្វើសារឡុង ពួក ស្នាក់នៅខណ្ឌ៧មករា។
ក្នុងប្រត្តិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ តី វិសាល នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ លោកវរសេនីយ៍ត្រី គួក សុខហួ អធិការរងខណ្ឌសែនសុខ លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានិងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ តី វិសាល នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានអោយដឹងថាមុននិងឈានដល់ការចុះឆែកឆេឃាត់ជនសង្ស័យខាងលើនេះគឺដោយសារមានបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូដែលបានបាត់កាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៧កន្លងមកគឺមានម៉ាកស៊ុយសុីគីនិចព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1CA7153
។ហើយនៅវេលាម៉ោងខាងលើជនរងគ្រោះបានឃើញក្រុមជនសង្ស័យជិះម៉ូតូខាងលើតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក៍ជិះតាមពីក្រោយរហូតមកដល់ទីតាំងកន្លែងជុសជុលម៉ូតូខាងលើទើបជនរងគ្រោះបានប្តឹងសមត្ថកិច្ចអោយជួយអន្តរាគ្គមន៍តែម្តង។
ប្រភពពីជនរងគ្រោះឈ្មោះ ផល បញ្ញា បានអោយដឹងថា រូបគេបានបាត់ម៉ូតូ១ម៉ាកស៊ុយសុីគីនិច១គ្រឿងពាក់ស្លាក លេខភ្នំពេញ1CA7153នៅសង្កាត់ទឹងថ្លាហើយខ្លួនក៍បានទៅដាក់ពាកបណ្តឹងនៅប៉ុស្តិ៍រួចរាល់ហើយដែកាលពីថ្ងៃ ទី១៥ខែមិថុនាឆ្នាំ២០១៧លុះដល់ថ្ងៃទី១១ខែកក្កដ្តាឆ្នាំ២១០៧ខ្លួនបានឃើញក្រុមជនសង្ស័យជិះម៉ូតូ១គ្រឿងដែលមានភិនភាគដូចម៉ូតូដែលខ្លួនបានបាត់ក៍ជិះតាមទើបស្គាល់ស្លាកលេខច្បាស់ថាពិតជាស្លាកលេខម៉ូតូខ្លួនដែលបានបាត់ពិតប្រាកដមែន។
នគរបាលនិយាយថាក្នុងឃាត់ខ្លួនជនសង្ស័យ២នាក់យកទៅធ្វើការសាកសួនៅស្នងការនគរបាលរាជធានីភ្នំពេញ និងម៉ូតូ២គ្រឿង ៕ តុង សីហា