ក្រៅពីភ្នំមាស ភ្នំរ៉ែ កូរ៉េខាងជើងនៅមានប្រភពចំណូលជាច្រើនពីអាហ្វ្រិក ដែលសហគមន៍អន្តរជាតិមិនដឹង

ចែករំលែក៖

ទំនាក់ទំនងរវាងកូរ៉េខាងជើងនិង បណ្តាប្រទេស នៅទ្វីបអាហ្វ្រិក  មានប្រវត្តិតាំងពីជាង​៥០ឆ្នាំកន្លងមក ហើយនៅតែបន្តរក្សាបានយ៉ាងល្អ បើទោះបីកូរ៉េខាងជើង រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។

នៅតំបន់ភាគខាងត្បូងទ្វីបអាហ្រិក មានចម្ងាយពីទីក្រុងព្យុងយ៉ាង​ជាង​១៣ពាន់គីឡូម៉ែត្រ  ហើយក៏រ៉េខាងជើងបានសាងសង តំបន់ឧស្សាហកម្មយ៉ាងប្រណិតនៅទីនោះ។ជាច្រើនឆ្នាំកន្លងមក កូរ៉េខាងជើងបានចាត់ទុកទ្វីបអាហ្វ្រិក ជាប្រភពផ្តល់ប្រាក់យ៉ាង សំខាន់ ដល់កូរ៉េខាងជើង តាមរយការដេញថ្លៃ សាងសង់ ហេដ្ឋរចនាសម្ព័ន្ធនិង​លក់អាវុធទៅកាន់ ទ្វីបអាហ្វ្រិក។បើទោះបីចិនជាដៃគូរពាណីជ្ជកម្មធំរបស់កូរ៉េខាងជើង​ប៉ុន្តែប្រភពចំណូលពីទ្វីបអាហ្វ្រិកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ អភិវឌ្ឍន៍កម្មវិធីបរមាណូរបស់ប្រទេសនេះ។

កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិក​លោក​ Rex Tillerson​បានប្រមាណថា បើប្រទេសណាមួយ មានសកម្មភាព រក្សី ឬមានទំនាក់ទំនងយោធាជាមួយកូរ៉េខាងជើង និង ត្រូវរងទណ្ឌកម្ម ។ អាមេរិកក៏បានស្នើរឲ្យប្រទេសទាំងអស់កាត់ផ្តាច់ទំនាក់ទំនង សេដ្ឋកិច្ចជាមួយទីក្រុងព្យុងយ៉ាង។

ប៉ុន្តែមន្ត្រិជាន់ខ្ពស់ ប្រទេស​ Namibia ​បានចាត់ទុកកូរ៉េខាងជើង គឺជាប្រទេសមួយផ្សេង ជាសម្ព័ន្ធមិត្តយូឆ្នាំ និងជាដៃគូរអភិវឌ្ឍន៍ដែលគួរឲ្យទុកចិត្តបំផុត ។ ចាប់តាំងពី​ឆ្នាំ​១៩៦០ កូរ៉េខាងជើង បានជួយដល់ទ្វីបអាហ្វ្រិក ក្នុងការប្រឆាំងនិងអានានិគមន៍ អឺរ៉ុប ។ទំនាក់ទំនងនយោបាយ​រវាងកូរ៉េខាងជើងនិងអាហ្រិកបានក្លាយទៅជាងទំនាក់ទំនង សេដ្ឋកិច្ចយ៉ាងជិតស្និតបំផុត។

លោក​FransKapofiរដ្ឋមន្ត្រីការពារជាតិ​Namibia​បានបញ្ចាក់ថា«យើងបានពឹងផ្អែក កូរ៉េខាងជើង ដើម្បីអភិវឌ្ឍន៍ ហេដ្ឋរចនាសម្ព័ន្ធ »។

តាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ​បានឲ្យដឹងថា​នៅក្នុងឆ្នាំនេះ កូរ៉េខាងជើង បាន បញ្ចូនសម្ភារៈ សម្ភារៈអេឡិចត្រូនិច្ចទៅកាន់​ Eritrea ,បញ្ចូនអាវុធស្វ័យប្រវត្តិ ទៅកាន់​ កុងហ្គោ បញ្ចូនអាវុធសម្រាប់ហ្វឹកហាត់ទៅកាន់   Angola និង​ Uganda ។តាមរបាយការណ៍ កូរ៉េខាងជើង បានលក់អាវុធ គ្រាប់ប្រភេទ ទៅកាន់ អាហ្វ្រិក ទាំងបរិមាននិងប្រភេទអាវុធជាច្រើន។

លោក​Yoweriប្រធានាធិបតី  Uganda ​បានបញ្ចាក់ថា  លោកបានស្គល់​ រាប់អាន អតីតមេដឹកនាំកូរ៉េខាងជើង គីម​អីលស៊ុង ហើយតែងតែទស្សនកិច្ចទៅកាន់ទីនោះជាញឹកញ៉ាប។  ចំណែកប្រធានាធិបតី  Zimbabwe ​លោក Robert Mugabe ធ្លាប់បានផ្ញើ សត្វរម៉ាស ២ក្បាល ធ្វើជាកាដូរឲ្យមេដឹកនាំកូរ៉េខាងជើងកាលពីឆ្នាំ​១៩៨០ ។ សត្វរមាសនោះក៏បានងាប់ ដោយសារតែអាកាសធាតុ​និង​ការដឹកជញ្ជូនផ្លូវឆ្ងាយ។ នៅក្នុងប្រទេស​ Mozambique ​ក្នុងទីក្រុង Mapotiមានមហាវិថីមួយដាក់ឈ្មោះ​គីមអ៊ីលស៊ុង អតីតមេដឹកនាំកូរ៉េខាងជើង។

ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេស នៅអាហ្វ្រិក បន្តរក្សាទំនាក់ទំនងចាមួយកូរ៉េខាងជើង  បើទោះបីអាមេរិកជាអ្នកផ្តាល់ជំនួយច្រើនបំផុតដល់ទ្វីបអាហ្វ្រិកក្តី។

លោក  Andrea Berge អ្នកឯកទេសស្តីពីកូរ៉េខាងជើង ​នៅមជ្ឈមណ្ឌុល​ Middlebury ​បានបញ្ចាក់ថា «ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាង និងប្រទេស ទ្វីបអាហ្វ្រិក បានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើង នៅមានប្រទេសជាមិត្តយ៉ាងច្រើន  មិនស្ថិតនៅឯកោនៅឡើយ ។ ទំនាក់ទំនងនោះគឺជាប្រភពផ្តាល់ប្រាក់ យ៉ាងសំខាន់សម្រាប់កូរ៉ែខាងជើង តាមរយៈក្រុមហ៊ុនរបស់កូរ៉េខាងជើងនៅទីនោះ»។

តាមសារព័ត៌មាន​ Washington Post ​បានផ្សាយថា រដ្ឋាភិបាល​ Namibia ​បានចំណាយប្រាក់​ដល់ទៅ​១០០លានដុល្លារ សម្រាប់គម្រោង របស់កូរ៉េខាងជើង ដល់ឆ្នាំ​២០២០។ បើទោះបីប្រាក់ទាំងនោះមានចំនួនតិច ប្រៀបធៀបនិងទំនិញនាំទៅកាន់ចិន​ដែលមានទឹកប្រាក់ដល់
ទៅ​៣ពាន់លានដុល្លារ អាមេរិក។

ក្រៅពីសាងសង ប្រទេស​Mamibia​ក៏បានរក្សីជាមួយក្រុមហ៊ុនកូរ៉េខាងជើង មានឈ្មោះថា​Mansudaeដែលជារោងច័ក្រផលិតគ្រាប់ ។ក្រុមហ៊ុនខាងលើគឺជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងជើង​នៅក្រៅប្រទេស។

បើទោះបី មានទំនាក់ទំនងសេដ្ឋកចិ្ច ល្អ តែបើពឹងផ្អែក ក្នុងវិស័យខាងលើតែមួយគត់ ទីក្រុងព្យុងយ៉ាងមិនអាច ផលិត អាវុធ បមរាណូនិងមីស៊ីល បានឡើយ​ដែលត្រូវចំណាយប្រាក់ រាប់រយពានលានដុល្លារ ។ ទាំងនោះហើយ បានអ្នកឯកទេសបញ្ចាក់ថា​កូរ៉េខាងជើង នៅមានធុនធានធម្មជាតិជាច្រើន​ទៀតជាប្រភពចំណូលដ៏សំខាន់បំផុត។

 

សារព័ត៌មាន The Guardian បានដកស្រង់សម្តីអ្នកឯកទេសវិភាគរបស់កូរ៉េខាងត្បូងមកបញ្ជាក់ថានៅក្រោមភ្នំរបស់កូរ៉េខាងជើងមានប្រភពរ៉ែធម្មជាតិជាច្រើនក្នុងនោះមានរ៉ែមាសជាដើម។ធនធានរ៉ែរបស់កូរ៉េខាងជើងឈរលំដាប់ទី២លើពិភពលោកបន្ទាប់ពីចិន។ក្រៅពីនេះនេះមានរ៉ែ vonframឈរលំដាប់ទី៦លើពិភពលោក។កូរ៉េខាងជើងមានធនធានរ៉ែដែលមានតម្លៃច្រើនជាងគេបំផុត។

គេហទំព័រ The Asahi Shimbun បាន ផ្សាយថា កូរ៉េខាងជើង អាចសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦នៅពេលខាងមុខ។ បច្ចុប្បន្នកូរ៉េខាងជើងមានសកម្មភាពនៅទីតាំងសាកល្បងបរមាណូបង្កការមន្ទិលសង្ស័យថាប្រទេសនេះកំពុងតែងត្រៀមសាកល្បងបរមាណូ។

កូរ៉េខាងជើងមិនបានប្រកាសពីតម្លៃនៃធនធានធម្មជាតិដែលខ្លួនមាននោះឡើយប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូង Korea Resources កាលពីឆ្នាំ២០១២ បានប៉ាន់ប្រមាណថាធនធានធម្មជាតិរបស់កូរ៉េខាងជើងមានតម្លៃប្រមាណ៦០០០ពាន់លានដុល្លារ។ក្នុងពេលនេះដែរមជ្ឈមណ្ឌលស្រាវជ្រាវពីធនធានធម្មជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថាធនធានរ៉ែនៅកូរ៉េខាងជើង មានតម្លៃដល់ទៅ ១០.០០០ពាន់លាន ដុល្លារគឺច្រើនជាងកូរ៉េខាងត្បូងដល់ទៅ ២០ដង។

ក្រៅពីឃ្លាំងទ្រព្យធម្មជាតិដ៏ច្រើនមហាសាលនោះ កូរ៉េខាងជើងនៅមានសកម្មភាពគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក និងសហគមន៍អន្តរជាតិ ដូចជាការលក់ អាវុធបញ្ជូនពលករទៅក្រៅប្រទេសរហូតដល់ការបើកភោជនីយដ្ឋាននៅក្រៅប្រទេស ជាដើម។តាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវពីយុទ្ធសាស្ត្រការពារជាតិ «C4ADS»បានឲ្យដឹងថា កាលពីឆ្នាំ២០១៦អេហ្សុីបចាប់បាននាវាដឹកទំនិញកូរ៉េខាងជើងឆ្លងកាត់ព្រែក Suez។ នៅពេលត្រួតពិនិត្យគេបានរកឃើញគ្រាប់ប្រឆាំងរថក្រោះរហូតដល់៣០ពាន់គ្រាប់ប្រភេទ RPG -7 និងអាវុធជាច្រើនផ្សេងទៀត។

ក្រៅពីនេះ កូរ៉េខាងជើងនៅមានក្រុមហ៊ុនឯកជនជាច្រើនដែលបានជួយដល់កូរ៉េខាងជើង ក្នុងនោះមានក្រុមហ៊ុនចិន មានក្រុមហ៊ុនដឹកជញ្ជូន និងធនាគារជាដើម ដែលបានជួយឲ្យប្រទេសនេះគេចពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរ ជាតិ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print