ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយនិងរដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើស នេសាទចំនួន៣គោលដៅ ទី១ នៅចំណុចទំនប់កី ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ទី២ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង និងទី៣ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខាងលើធ្វើឡើងនៅវេលាម៉ោង៧និង៤៥នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ។
ជាលទ្ធផលដកហូតរួមមាន ៖
-របាំងសាច់អ៊ួន ប្រវែង 200 ម៉ែត្រ
-របាំងស្បៃមុង ប្រវែង 100 ម៉ែត្រ
-លូស្បៃមុង 04 មាត់
-លូសាច់អ៊ួន 26 មាត់
-បង្គោលចំរុះ 1980 ដើម
-កូនត្រីចំរុះ 110 គ.ក្រ ។
ឧបករណ៍ប្រព្រឹត្តបទល្មើសខាងលើ ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង ។ ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ ៕
...
ចន្ថា