ស្ងាត់​ៗ ចាន់ស្រី​នាថលេងឈុត​ស៊ិច​ស៊ីមុនចេញទៅអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ ៖ ស្ងប់​ស្ងាត់​មួយ​ដង្ហើម​ខ្លី​តា​រា​ចម្រៀងចាន់ស្រី​នាថលេច​មុខ​ជាថ្មី​ជា​មួយ​នឹង​ឈុត​សម្លៀក​បំពាក់​ស៊ិច​ស៊ី​ប្លែក​។ នាង​ថា​ជា​រូប​ថត​ថ្មី​ដែល​នាង​ថត​ទុក​ជា​អនុស្សាវរីយ៍​ទុក​មើល​នៅថ្ងៃ​ក្រោយ​ពិសេសសម្រាប់ការរៀបចំផ្ទាំងផ្សព្វ​ផ្សាយ​ចេញច្រៀងនៅអូស្ត្រាលី។

ចាន់ ស្រី​នាថ ​បាន​បាត់​មុខ​មួយ​រយៈ​ពីកា​រ​ចេញ​ច្រៀង​តាម​ឆាក​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​នានា​។ នាង​បញ្ជាក់​ថា ការ​បាត់​មុខ​មួយ​រយៈ​ពី​ការ​ងារ​សិល្បៈ​ព្រោះ​តែ​នាង​មាន​ភារៈ​ផ្ទាល់​ក្នុង​គ្រួសារ​ ប៉ុន្តែ​ការ​ច្រៀង​របស់​នាង​នៅ​តាម​ក្លឹប​កម្សាន្ត​មិន​ផ្អាក​នោះ​ទេ។​ នាង​ថា ជា​ឆ្នាំងបាយ​ហើយ​ចោល​មិន​បាន​ទេ​ការ​ងារ​ច្រៀង ប៉ុន្តែ​ពេល​ខ្លះ​ការ​ងារ​ច្រើន​ពេក​នាង​ក៏​ចង់​ទុក​ពេល​សម្រាក​ខ្លះៗ​ដែរ​។ តារាស្រីរូបនេះលើកឡើងថា នាងនឹងត្រូវចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីក្នុងពេលដ៏ខ្លីខាងមុខនេះ។

នាង​ថា​ក្រោយ​ទំនេរ​បន្តិច​នាង​បាន​ថត​រូប​ថ្មី​ដើម្បី​ទុក​ជា​អនុស្សា​រីយ៍ហើយរូបថតមួយចំនួននឹងត្រូវ​ប្រើប្រាស់ក្នុងផ្ទាំងផ្សព្វផ្សាយនៃការចេញច្រៀងរបស់នាងដែរ។ នាង​ថា​ការ​ថត​រូប​ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង​ព្រោះ​ពេល​វេលា​នឹង​ផ្លាស់​ប្តូរ​ហើយ​នឹង​មាន​រ​បស់​ដែល​នៅ​​សល់​ដែរ​នោះ​គឺ​រូប​ថត​។ តារា​ចម្រៀង​ប្រចាំ​ក្លិប​កម្សាន្ត​RCA​រូប​នេះប​ញ្ជាក់​ដែរ​ថា​រូប​ថត​ប៉ុណ្ណឹង​គឺ​មិន​ជា​ស៊ិច​ស៊ី​ជ្រុល​នោះ​ទេ  ហើយ​នាង​រំពឹង​ថា​ទស្សនិក​ជន​អាច​ទទួល​យក​បាន​។

ក្រៅ​ពី​ការ​ច្រៀង​នាង​នឹង​បន្ត​ឆ្លៀត​សម្តែ​ង​បទ​ចម្រៀង​ខារ៉ា​អូខេនិង​ឈុត​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ទៀត ជា​មួយ​នឹង កម្ម​វិធី​ប្រគុំ​តន្ត្រី​ធំៗ​ជា​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ពេល​ខាង​មុខ​ផង​ដែរ​៕   វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print