ភ្នំពេញ ៖ យុវជនញៀនថ្នាំ២នាក់គ្មានប្រាក់ទិញថ្នាំញៀនមកជក់បានធ្វើសកម្មភាពលួចដែករសៃថ្នាំងអំពៅ២ដើមមានប្រវែង៨ម៉ែត្រត្រូវបានសន្តិសុខក្រុមហ៊ុ(អូអាយស៊ី)តាមទាន់រត់ចុះទឹកស្រះបឹងឈូកធ្វើល្បិចដកក្រអៅឈូកចាប់ក្របួចឱ្យសមត្ថកិច្ចកាលពីម៉ោងជាង១រសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៧ នៅចំណុចស្រះទឹកបឹងឈូកមួយកន្លែង ខាងក្រោយក្រុមហ៊ុនហុងដា តាមបណ្តោយផ្លូវជាតិលេខ៦ភូមិទី៣សង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឱ្យថឹងថាជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន១-ឈ្មោះរឿនចំរើនភេទប្រុសអាយុ១៧ឆ្នាំ២-ឈ្មោះបូកសាលីភេទប្រុសអាយុ១៨ឆ្នាំអ្នកទាំង២នាក់មានមុខរបរមិនពិតប្រាកដនិងស្នាក់នៅភូមិទី១ សង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឱ្យដឹងថានៅមុនឃាត់ខ្លួនជនសង្ស័យទាំង២នាក់គេឃើញរូបគេទាំង២នាក់កំពុងសែងដែកសសៃថ្នាំងអំពៅ២ដើមប្រវែង៨ម៉ែត្រហើយក៏ជួបនិងកម្លាំងសន្តិសុខក្រុមហ៊ុនអូអាយស៊ីពួកគេទាំ២នាក់បានរត់ចុះដឹកស្រះបឹងឈូកនៅក្បែរនោះហើយធ្វើល្បិចដកក្រអៅឈូកភ្លាមៗនោះកម្លាំងសន្តិសុខក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចខណ្ឌជ្រោយចង្វាដើម្បីសាកសួរបន្ត។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ
...