ភ្នំពេញ ៖ មានអគ្គិភ័យឆាបឆេះផ្ទះទាំងព្រឹកនៅក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅ តាមបណ្ដោយផ្ទះលេខ៧៤cផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីអគ្គីភ័យខាងលើនេះគឺបណ្តាលមកពីម្ចាស់ផ្ទះពេលចំអិនអាហារទុកចោលហើយចេញទៅរួចចាក់សោរពីខាងក្រៅបង្កជាអណ្តាតភ្លើងឆេះបែបនេះ តែ ម្តង ។ ក្នុងការជួយអន្តរាគមន៏សង្គ្រោះអគ្គីភ័យខាងលើនេះ រថ យន្តពន្លត់អគ្គីភ័យក៏បានមកដល់ដែលតែមិនបានបាញ់ទេដោយសារមិនមានឆាប់ឆេះខ្លាំង។
ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់មោ៉ង៩នឹង៣៩នាទីថ្ងៃដដែលទើបបាញ់ពន្លត់ភ្លើងទាំងស្រុង តែ មិន បណ្ដាល ឲ្យ មនុស្ស ណារង របួស នោះទេ ប៉ុន្តែ បាន បណ្ដាល ឲ្យ ខូចខាតសម្ភារះ មួយចំនួនតូច ៕
...