ឃើញស្ងាត់ចូលគាស់ផ្ទះលួចទ្រព្យសម្បត្តិ ម្ចាស់មកទាន់ចាប់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ ៖​  ជនសង្ស័យម្នាក់បានចូលធ្វើកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងខណះម្ចាស់បិទទ្វាចោលចេញទៅក្រៅបាត់តែដោយសារតែផ្ទះមានបំពាក់កាំមេរ៉ាសុវត្តិភាពក៏ឆែកឃើញជនសង្ស័យកំពុងធ្វើសកម្មភាពទើបត្រលប់មកវិញនិងហៅប្រជាពលរដ្ឋព័ទ្ធចាប់វាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។

 ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧​ នៅចំណុចខាងក្រោយសួនកាណាឌីយ៉ា​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះសេង​ សូនី​ ភេទប្រុសអាយុ២៨ឆ្នាំ​ មុខរប និងស្នាក់នៅមិនពិតប្រដក​។

តាមសាក្សីបានអោយដឹងថា​ នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានចាក់ចោរផ្ទះត្រឹមត្រូវរួចធ្វើដំណើរចេញទៅក្រៅបាត់។ មួយសន្ទុះក្រោយមកក៏បានឆែកមើលកាមេរ៉ាសុវត្តិភាពក្នុងទូរស័ព្ទដែលបំពាក់នៅជំវិញផ្ទះស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពចូលទៅក្នុងផ្ទះក៏ត្រលប់មកវិញនិងហៅប្រជាពលរដ្ឋដែលនៅក្បែរជួយព័ទ្ធចាប់បានភ្លាមៗនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្តាលអោយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។

ជនសង្ស័យបានសារភាពថាខ្លួនធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋជាច្រើនលើកច្រើនសាមកហើយ។

ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាងសួនិងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print