ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ពេលកំពុងឡើងតរ បណ្តាញខ្សែកាបនៅលើបង្គោលភ្លើងបណ្តាលអោយឆ្លង ចរន្តអគ្គិសនីធ្លាក់ចុះមកខាងក្រោមលើដីបណ្តាលអោយស្លាប់យ៉ាងអណោចអធម៍។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅបណ្តោយផ្លូវ៣៧១ភូមិត្នោតជ្រុំសង្កាត់បឹងទំពុនខណ្ឌមានជយ័។
ជនរងគ្រោះមានឈ្មោះនុន នៅអាយុ៣២ឆ្នាំមានមុខរបរអ្នកមៅការអូសខ្សែរកាប ស្នាក់នៅសង្កាត់ទំនុបទឹក ខណ្ឌចំការមន និងមានស្រុកកំណើតខេត្តកំពង់ស្ពឺ។
ប្រភពពត៍មានពីកនកលែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានក្រុមជាងតខ្សែកាបមួយក្រុមមានគ្នា៣នាក់បានជិះរម៉កម៉ូតូកង់៣មួយគ្រឿងដឹកសម្ភារះមកជុសជុលខ្សែកាបនៅចំនុចកើតហេតុខាងលើខណះពេលដែលជនរងគ្រោះខាងលើបានឡើងតខ្សែកាបនៅលើបង្គោលភ្លើងកំពស់ប្រមាណ៦ម៉ែត្រក៏បានឆ្លងនិងខ្សែកាបនៅខាងលើបណ្តាលអោយឆក់ធ្លាក់ចុះមកបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ ក៏មានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យបង្អែខណ្ឌច្បារអំពៅបានមកដឹកជនរងគ្រោះខាងលើដែរតែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ ។
បច្ចប្បន្នសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចដំកល់នៅវត្តសន្សំកុសលដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ភារ៉ា ដង្កោ
...