ភ្នំពេញ : ជនសង្ស័យប្រុសស្រី២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវចាប់វាយខ្នោះរួមនិងថ្នាំញៀន២៧កញ្ចប់។ កាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែ កក្ដដា ឆ្នាំ ២០១៧នៅចំណុចច្រកឌ្រឺហែមឃ្យូប៊ីទូរស័ព្ទ013 តាមផ្លូវព្រះមុន្នីវង្ស ក្រុម៣២ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក សូរ សំបាន នាយបុ៉ស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ខណ្ឌចំការមន បានប្រាប់ថាដោយកម្លាំងល្បាតក្នុងភូមិសាស្រ្តក៏ប្រទះឃើញប្រុសស្រី២នាក់កំពុងឈរហើយពេលឃើញសមត្ថកិច្ចក៏បានរត់គេចតែដោយមានការសង្ស័យក៏ដេញឃើញបាននិងឆែកត្រួតពិនិត្យរកឃើញថ្នាំញៀន២៧កញ្ចប់ពី
ជនសង្ស័យទី១មានឈ្មោះ វី សៅ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរស្នាក់នៅមិនពិតប្រដក ជាម្ចាស់ថ្នាំញៀនលាក់ទុកនៅហាបា៉វខោក្រោយ។
ជនសង្ស័យទី២មានឈ្មោះ ថូង សំណាងភេទប្រុស អាយុ២៦ឆ្នាំមុខរបរស្នាក់នៅមិនពិតប្រដក ។
សមត្ថកិច្ចបន្តថាក្រោយពីសួរនាំជនសង្ស័យទាំង២នាក់ក៏បានឆ្លើយសារភាពថាអ្នកលក់ថ្នាំញៀនហើយក៏ប្រទះជួបនិងសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីរកឃើញគ្រឿងញៀនហើយក៏ធ្វើការដកហូតក្រាមសថ្លាចំនួន២៧កញ្ចប់តូចនិងទូរស័ព្ទមួយគ្រឿងរួមនិងម៉ូតូផងដែល។
ក្រោយ ពេល កើតហេតុជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវ បាន សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ផ្សារដើមថ្កូវធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី ចាត់ការ បន្ត តាម និ តិ វិធី ច្បាប់៕