សារព័ត៌មាន AFP នៅថ្ងៃទី១២ខែកក្កដា បានផ្សាយថា ចំនួនពលរដ្ឋកូរ៉េខាងជើង ភៀសខ្លួន ទៅកាន់កូរ៉េខាងត្បូងថយចុះយ៉ាងខ្លាំង ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០១៧នេះ ដោយសារតែកម្លាំងទាហានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្កើនការយាមល្បាតតាមព្រំដែន ជាប់ប្រទេសចិន។
ក្នុងចំណោមពលរដ្ឋ ដែលព្យាយាម ភៀសខ្លួន គឺត្រូវបានដឹងជាមុនដល់ទៅ៨៥ភាគរយ ដោយសារតែ នៅពេលដែលអវត្តមាន នៅកន្លែងធ្វើការកន្លែងស្នាក់នៅ គឺត្រូវបានដឹងភ្លាម។ តាមរបាយការ របស់មជ្ឈមណ្ឌុលឯកភាពជាតិកូរ៉េត្បូង បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥មក កូរ៉េខាងជើងបានបង្កើនការយាមល្បាតតាមព្រំដែន និងដាក់របងតាមបណ្តោយដងទន្លេ Tumen ជាប់ព្រំដែនប្រទេសចិន។
សារព័ត៌មាន AFP បានដកស្រងសម្តីមន្ត្រីកូរ៉េខាងត្បូង បញ្ចាក់ថា ការដែលទីក្រុងព្យុងយ៉ាង បង្កើនការយាមល្បាតតាមព្រំដែន និង ត្រួតពិនិត្យយ៉ាងតឹងតឹង ពីកន្លែងស្នាក់នៅរបស់ពលរដ្ឋ បានជួយកាត់បន្ថយ ចំនួនពលរដ្ឋភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង។
តំបន់ DMZ គឺជាតំបន់ស បែងចែកទឹកដី កូរ៉េខាងជើងនិងកូរ៉េខាងត្បូង នឹងជាតំបន់ដែលមានទាហានការពារ ច្រើនបំផុតលើពិភពលោក ។ ពលរដ្ឋកូរ៉េខាងជើងបើចងភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង នោះគឺត្រូវ តែភៀសខ្លួនទៅកាន់ប្រទេសចិនជាមុន ទើបអាច បន្តទៅកាន់កូរ៉េខាងត្បូងបាន។
ភាគច្រើនពលរដ្ឋកូរ៉េខាងជើង គឺចង់តែភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងច្រើនជាង ប្រទេសណាទាំងអស់ ដោយសារតែ នៅទីនោះ ពួកគេមានការរស់នៅល្អប្រសើរជាង ក៏ដូចជាមានវិប្បធម៌ ភាសានិយាយដូចគ្នា ងាយស្រួលក្នុងការរស់នៅ។ មួយវិញទៀត រាល់ពលរដ្ឋកូរ៉េខាងជើង ដែលបានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង នោះគឺទទួលបានសិទ្ធរស់នៅស្រប់ច្បាប់ ដូចពលរដ្ឋកូរ៉េខាងត្បូង និងទទួលបានការមើលថែយ៉ាងល្អ ពីរដ្ឋាភិបាលទៀតផង។
កន្លងមករដ្ឋាភិបាលកូរ៉េខាងជើង បានលើកទឹកចិត្ត ដល់ពលរដ្ឋកូរ៉េខាងជើង ដែលបានភៀសខ្លួនចូលដល់ទឹកដីកូរ៉េខាងត្បូង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ទីកន្លែងរស់នៅយ៉ាងសុខសាន្ត ។
កន្លងមកថ្មីៗ ទាហានយាមវិមាន រស់នៅរបស់គីមជុងអ៊ុនបានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង ផងដែរ ដោយសារតែ ទាហានរូបនោះធ្លាប់ រស់នៅកូរ៉េខាងត្បូង មុនពេលចូលបម្រើការក្នុងជួរកងទ័ព៕