ជំនាញឆក់ខ្វះជំនាញរត់ ត្រូវកងរាជអាវុធហត្ថដេញឃាត់បានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម បានធ្វើសកម្មភាពឆក់ការបូបពីស្ត្រីម្នាក់បានសម្រេចធ្វើអោយជនរងគ្រោះដួលត្រូវបានប្រជាពលរដ្ឋស្រែកបង្កកាភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧ តាមផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ​ ភ្លាមនោះក៏ត្រូវបានកម្លាំង អាវុធហត្ថ និងនគរបាលនៅក្បែរដេញចាប់បានភ្លាមៗតែម្តង។

ជនសង្ស័យទី១ ឈ្មោះ  អៀ មករា ហៅយ៉ា ភេទប្រុស  អាយុ១៨ឆ្នាំ មានទីលំនៅ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក ជាអ្នកបើកបរម៉ូតូម៉ាកសេ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-8761 ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ចំណែកបក្ខពួកម្នាក់ទៀតដែលត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ ចាប់ខ្លួនបាន មានឈ្មោះ ប៉ាក់ ម៉ាហាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ  ។

ជនរងគ្រោះ មានឈ្មោះ សុន  យ៉ា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ រួមដំណើរជា​មួយ​ប្អូន​ស្រី​ម្នាក់ទៀត ឈ្មោះ ស្រី វី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅ ភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ  ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ត្រួយចេក ពាក់ស្លាក​លេខ ភ្នំពេញ 1DE-2390 ។

តាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទាំង២នាក់ជិះម៉ូតូឌុបគ្នាចេញពីផ្ទះឆ្ពោះ ទៅផ្សារពោធិចិនតុង ជិះតាមផ្លូវខាងលើ ដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ សេ១១០ សេរី២០១២ ប៊ិច មកដល់ទន្ទឹមហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្មា បានសម្រេចហើយ ព្យាយាមបើកម៉ូតូរត់ គេចតាមផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកើត ស្រែកចោរៗផ្អើល កម្លាំងនគរបាលនិង អាវុធហត្ថ ជាច្រើននាក់កំពុងការពារក្បួនប្រតិភូតាមដងផ្លូវឃើញដូចនេះស្រាប់ តែដេញចាប់បានភ្លាមៗ ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យម្នាក់នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កាកាប រីឯជនសង្ស័យម្នាក់ទៀត​ក្រោយ​ពីអាវុធ​ហត្ថឃាត់ខ្លួនបាននាំទៅសាកសួរនៅទីបញ្ជាការអាវុធហត្ថខណ្ឌពោធិសែនជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕  សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print