ចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដែល​ឲ្យចិនជាអ្នកទទួលខុសត្រូវ លើកម្មវិធីបរមាណូកូរ៉េខាងជើង

ចែករំលែក៖

កាលពីថ្ងៃទី​១១ខែកក្កដា​ក្រសួងការបរទេសចិន​បាន​ អំពាវនាវ​ដល់អាមេរិក ឲ្យបញ្ចប់ សកម្មភាព «ដាក់សម្ពាធឲ្យចិនជាអ្នកទទួលខុសត្រូវ »ដល់កម្មវិធីមីស៊ីលនិងបរមាណូកូរ៉េខាងជើង។

កន្លងមក អាមេរិក​ ជប៉ុន និងប្រទេសជាច្រើនផ្សេងទៀត បាន​ស្នើរឲ្យចិនដាក់គំនៀបទៅលើកូរ៉េខាងជើង បន្ថែមទៀត  ។​ចំណែកចិនវិញបានឆ្លើយតបថា  ចិនមិនមែនជាអ្នកសម្រេច ក្នុងកម្មវិធីនោះឡើយ។

ចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដែល ដាក់ឲ្យទីក្រុង​ប៉េកាំង​ជា​អ្នក​មាន​​ទំនួល​ខុស​ត្រូវ​ក្នុង​វិបត្តិ​​នៅ​ឧបទ្វីប​កូរ៉េ។វិបត្តិ​បាន​រីកធំធាត់ និង​ឡើង​តាន​តឹង​ខ្លាំង​ជា​លំដាប់ព្រោះ​តែ​​កូរ៉េខាង​ជើង​ ​បាន​និង​កំពុង​អភិវឌ្ឍន៍​កម្មវិធី​បាលីស្ទិកនិង​នុយក្លេអ៊ែរ ដោយ​បាន​ធ្វើ​ការ​សាក​ល្បង​ជា​ច្រើន​លើក​ច្រើន​សា។

ការ​សាកល្បង​​មីស៊ីល​បាលីស្ទិក​ ម្តង​ហើយ​ម្តង​ទៀត របស់​ព្យុងយ៉ាងបាន​ធ្វើ​ឱ្យ​អាមេរិក ក៏​ដូច​ជា​ជប៉ុន​និង​កូរ៉េខាង​ត្បូងក្តៅ​ក្រហាយ​ខ្លាំង​ណាស់ !ការ​បាញ់​មីស៊ីល​អន្តរទ្វីប​មួយ​គ្រាប់​​ចុងក្រោយ​ដែល​អាច​ទៅ​ប៉ះដល់​ទឹក​ដី​អាឡាស្កា ឬ​កោះ​ហាវ៉ៃ ឬ​ដី​អាមេរិក​ភាគ​ពាយ័ព្យបាន​ធ្វើ​ស្ថានភាព​កាន់​តែ​ដុនដាប​បន្ថែម​ទៀត។

តែ​ក្នុង​ពេល​ជួប​គ្នា​ផ្ទាល់នា​ឱកាស​ជំនួប​កំពូល​ហ្សេ ២០ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានទប់​​​ជំហរ​ ប្រឹង​ប្រកាន់ភាសា​​ផ្សះ​ផ្សា​ដាក់​ប្រធានាធិបតី​ចិន ស៊ី ជីនពីងណាស់ លើ​ប្រធានបទ​កូរ៉េខាង​ជើង​ដ៏​រសើប។ លោក ត្រាំ បាន​ត្រឹម​ព្រលយ​ថាប៉េកាំង​ប្រើ​កម្លាំង​មិន​អស់ក្នុង​ការ​បង្ឃាំង​សម្ព័ន្ធមិត្ត​តែ​មួយ​គត់​របស់​ខ្លួន​ឱ្យ​បញ្ឈប់​កម្មវិធីនុយក្លេអ៊ែរ។

ជា​ចម្លើយ​តប​វិញនៅ​ថ្ងៃ​នេះ តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស ចិន​បាន​ពន្យល់​ថាចិន​គ្មាន​ទំនួល​ខុស​ត្រូវ​អ្វី​ទាំង​អស់ក្នុង​វិបត្តិ​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េហើយ​ដំណោះស្រាយ​ក៏​មិន​អាច​ព្រលាត់​ចេញ​តែ​ពី​ខាង​ចិន​ម្នាក់​បាន​ដែរ។

“​ទាក់ទង​នឹង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើងអ្នក​ខ្លះ​ផ្តល់​​ភាព​សំខាន់​ជ្រុលហួសហេតុ​យល់​ថា​ទំនួល​ខុសត្រូវ​ចិន​ជា​ក្បួន​ដោះស្រាយ​បញ្ហា។ អ្នក​យល់​ដូច្នេះគឺ​មក​ពី​គេ​ខ្វះ​ចំណេះ​ដឹង​ជ្រៅជ្រះ និង​យល់​ស្ថានភាព​មិន​ច្បាស់លាស់​ឬ​មិន​ដូច្នេះទេ មក​ពី​អ្នក​នោះ​ចង់​បង្វែរ​ទំនួល​ខុស​ត្រូវ​ដាក់​គេ”។នេះ​ជា​ការ​រិះគន់​លម្អិត​របស់​អ្នក​នាំ​ពាក្យ​ការបរទេស​ចិនដោយ​ធ្វើ​ការក្រើន​រំលឹក​ទៀតថា “ចិន​ប្រឹង​ឥតឈប់និង​បាន​ដើរ​តួនាទី​បែប​ស្ថាបនា​ហើយ តែ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀតត្រូវ​ប្រឹង​ដែរ។ មិនមែន​បញ្ជាឱ្យ​គេ​ធ្វើ​តែ​ខ្លួន​ឈរ​អោប​ដៃរួច​ចាំ​ចាក់​ពីក្រោយ​ឡើយ​ ! គឺ​មិន​អាច​ទទួល​យក​បាន​ទេ !​”

ជា​មួយ​ប្រតិកម្ម​ដំបូងក្នុង​សំដី​ខ្លាំងៗ​ខុស​ពីទម្លាប់​នេះប៉េកាំង​បាន​ថែម​ទាំង​បរិហារ​គម្រោង​​ពង្រាយ​ខែល​មីស៊ីល​​អាមេរិក​នៅ​កូរ៉េខាង​ត្បូង​ថា​ជា​ការ​គំរាម​កំហែងសន្តិសុខ​ផងនិងមិន​មែន​ជា​ចំណែក​​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​​ក្នុង​តំបន់ទេ៕

...

The intercontinental ballistic missile Hwasong-14 is seen in this undated photo released by North Korea’s Korean Central News Agency (KCNA) in Pyongyang July 5, 2017. KCNA/via REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print