ជនសង្ស័យ២នាក់ត្រូវកម្លាំងព្រហ្មទណ្ឌចំការមននិងកម្លាំងសសហប៉ុស្តិ៍ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបមិនបានសម្រេចតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យ២នាក់ត្រូវកម្លាំងព្រហ្មទណ្ឌចំការមននិងកម្លាំងសហបុ៉ស្តិ៍ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបនារីម្នាក់មិនបានសម្រេចតែរត់មិនរួច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង១និង៣០នាទីថ្ងៃត្រង់ ថ្ងៃ ទី ១២ខែកក្កដាឆ្នាំ ២០១៧តាម បណ្ដោយ ផ្លូវ ព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ មានឈ្មោះ ហួរ ហុយ ភេទ ប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រៃឯង ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ។

ជនសង្ស័យ មានឈ្មោះ ហុី មុនធី ភេទ ប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ព្រៃឯង ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ។

បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាមុន មុនពេលកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូឌុបតាមផ្លូវខាងលើហើយបានស្ពាយការបូបនៅដៃម៉ូតូខណៈមកពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះមូ៉តូ២គ្រឿងម៉ាកហុងដា c125ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GM.1842និងមួយគ្រឿងទៀតម៉ាកហុងដាc125ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ1GL.1792ស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ការបូបដៃពីនារីម្នាក់មិន បានសម្រេចហើយ ភ្លាមៗនោះក៏ត្រូវកម្លាំងព្រហ្មទណ្ឌចំការមនសហនិងកម្លាំងបុ៉ស្តិ៍ ដែលតាមពីក្រោយជនសង្ស័យ បានដេញតាមពីក្រោយធ្វើអោយក្រុមជនសង្ស័យក៏ត្រូវកម្លាំងព្រហ្មទណ្ឌចំការមនសហនិងកម្លាំងបុ៉ស្តិ៍ដេញចាប់បានទាំង២នាក់តែមង្តនៅចំណុចជិតផ្សារបឹងកេងកង។ចំណែកនារីរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងទេដោយសារតែភ័យខ្លាំងពេក។

បច្ចុប្បន្នជនសង្ស័យខាងលើរួចនិងម៉ូតូត្រូវបានកម្លាំងនគរបាលនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួនាំចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print