កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមន ចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់រស់និងធ្វើការគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមនចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ដែលរស់និងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៨៦ នៅហាងការហ្វេដាលីន និងកន្លែងជួសជុលម៉ាស៊ីនត្រជាក់ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនិងឆែកឆេនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំការមនចុះមកត្រួតពិនិត្យនិងឆែកឆេ មករស់នៅនិងធ្វើការខុសច្បាប់។   ឃាត់ខ្លួនមនុស្ស៧នាក់។

បច្ចុប្បុន ជនជាតិវៀតណាមទាំងនេះ ត្រូវ បញ្ជូន ទៅ កាន់ នាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី បន្ត នីតិ វិ ធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print