ភ្នំពេញ ៖ កម្លាំងគយចល័ត ដឹកនាំដោយលោក ព្រាប គារ៉ាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអង្គភាពតម្រួតបទបញ្ជា នៃអគ្គ ស្នងការនគរបាលជាតិ បានចុះបង្ក្រាបបទល្មើសនៃអំពើគេចពន្ធរថយន្តទំនើបៗ៧គ្រឿង នៅក្នុងរាជធានីភ្នំពេញ ។
ការចុះបង្ក្រាបរថយន្តអត់ពន្ធខាងលើនេះធ្វើឡើងរយៈ ពេល២ថ្ងៃ ចាប់បីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ។ ក្នុងប្រតិបត្តិការនេះឃាត់បានរថយន្តសេរីទំនើបចំនួន៧គ្រឿងផងដែរ ។
ទោះបីយ៉ាងណា នាយកដ្ឋានគយ និងរដ្ឋាករ សូមធ្វើការអំពាវនាវដល់ម្ចាស់យានយន្តទាំងអស់ មេត្តារួសរាន់ មក បង់ពន្ធតាមផ្លូវច្បាប់ និងអោយទាន់ពេលវេលា ជៀសវាងការចុះចាប់ដល់គេហដ្ឋាន នាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយសរបស់ខ្លួនផងដែរ ៕ ជាយក្រុង
...