កម្លាំងអធិការនគរបាលក្រុងសួងឃាត់មុខសញ្ញា ជួញដូរថ្នាំញៀនម្នាក់ និងឧបករណ៍វេចខ្ចប់មួយចំនួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅវេលាម៉ោង២និង ៤៨នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ជំនាញអធិការដ្ឋាន នគរបាលក្រុងសួង បានដេីរល្បាត នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង បានឃាត់មុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនម្នាក់ ។

ជនសង្ស័យ ឈ្មោះ លន់ ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិជ្រូយ សង្កាត់សួង ក្រុងសួង ដែលជា មុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ។

ឈ្មោះ លន់ ម៉ៅ ពេលឃេីញសមត្ថកិច្ចបានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន និងធ្វេីការឆែកខ្លួន រកឃេីញម្សៅក្រាមពណ៌ស ១កញ្ចប់ ឧបករណ៍សំរាប់ជក់ និងថង់វេចខ្ចប់១ចំនួនទៀត ៕ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print