ខេត្តកំពង់ឆ្នាំង ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយមនុស្សស្រីប្រុស៣នាក់ រងរបួសស្រាល និងធ្ងន់ និងបណ្តាលអោយម៉ូតូ១គ្រឿងបានឆេះ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ស្ថិតក្នុងភូមិតាកុល ឃុំពានី ខេត្តកំពង់ឆ្នាំង ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងម៉ូតូម៉ាកកាវ៉ាគី ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GM-9959 បើកបរឈ្មោះ ញាញ ចន្ទ័ណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្អួរលំ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមានអ្នករួមដំណើរឈ្មោះពៅ ស្រីណា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌមានជ័យ ។ ជិះពីជើងឆ្ពោទៅត្បូង បានបុកនឹងម៉ូតូម៉ាក FUTURE ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1DB2115 បើកបរឈ្មោះឆាយ ឡិញ ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះក្នុងទិសដៅពីជើងឆ្ពោះទៅត្បូង (ស្របទិសគ្នា) ។
ក្នុងហេតុការណ៍នេះ បណ្តាលរបួសមនុស្ស៣នាក់ ស្រីម្នាក់ (ស្រាល) និងខូចខាតម៉ូតូ២គ្រឿង ៕ ចន្ថា