ចិនមិនមែនជាប្រទេសមានទាហានច្រើនបំផុតលើពិភពលោកទៀតឡើយ

ចែករំលែក៖

កម្លាំងទាហានចិននឹងត្រូវកាត់បន្ថយ ពាក់កណ្តាល តាមគម្រោង កែប្រែ ទម្រង់យោធា​ បង្រួមតូចពង្រឹងសមត្ថភាព​ ក្នុងពេលខាងមុខ ។
តាមសារព័ត៌មាន​ PLA ​របស់ចិន បានផ្សាយថា រដ្ឋាភិបាលចិនមានបំណង កែទម្រង់ យោធា ដោយ កាត់បន្ថយ​ទាហានពាក់កណ្តាល ពី​២,៣លាននាក់​នៅសល់តែ​ប្រមាណ​១លាននាក់ប៉ុណ្ណោះ។ ការកែទម្រង់នោះគឺជាលើកទីមួយ ដែលទាហានចិនមាន មិនដល់១លាននាក់។

សាររព័ត៌មានចិនបានផ្សាយថា « ទម្រង់ទាហានចាស់និងត្រូវផ្លាស់ប្តូរពិសេសគឺទាហានជើង គោក​ដែលមាន​ចំនួនច្រើនបំផុត ត្រូវកាត់បន្ថយច្រើនជាងគេ​ ​ធ្វើឲ្យទាហានចិន មិនមែនជាប្រទេសមានទាហានច្រើនបំផុតលើពិភពលោកនោះឡើយ»។

ការកែទម្រង់នេះ ដើម្បីបែងចែកកម្លាំងទាហាន​ សម្រាប់កងពលផ្សេងទៀត ក្នុងនោះ មាន កម្លាំងទាហាន ជើង​ទឹក កម្លាំង មីស៊ីល​ ។ ចំណែក កម្លាំងទាហាន​អាកាស នៅរក្សាដដែល។

លោក​ Xu Guangyu ​ ទីប្រឹក្សា ការពារជាតិ ចិន​បានឲ្យដឹងថា​ កម្លាំងទាហានចិន នឹង បំពេញភារកិច្ច​ នៅក្រៅប្រទេស ដោយចិនត្រូវបង្កើនទីតាំងយោធា ជាច្រើន នៅជុំវិញពិភពលោក។

កន្លងមកកម្លាំងទាហានជើងគោកចិន មានចំនួនច្រើនជាងគេបង្អស់នៅលើពិភពលោក ប៉ុន្តែពេលនេះចិនត្រូវកាត់បន្ថយ ដើម្បីបែងចែក កម្លាំង ទៅកងពលផ្សេងទៀត ដូចជា កម្លាំងមីស៊ីល និងបរមាណូជាដើម ។ទាំងនោះហើយធ្វើឲ្យទាហានចិន កាន់តែមាន កម្លាំងខ្លាំងក្លានិងមានប្រសិទ្ធិភាព សម្ថភាព​ ក្នុងការធ្វើសង្គ្រាម៕

សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print