ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ខណះពេលដែលកំពុងដេកលង់លក់ ស្រាប់តែគូសត្រូវដែលធ្លាប់មានរឿងជាមួយមកហើយមកចាក់សោបន្ទប់ខាងក្រៅបង្ខាំងទុកនៅក្នុងបន្ទប់បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៣ខែកក្តដា ឆ្នាំ២០១៧នៅបន្ទប់ជួល លេខ១៧,Dជាន់ទី៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះស ភារិតភេទប្រុសអាុយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលខាងលើមានកំណើតនៅភូមិឆ្វាងស្រុកកំពង់ត្របែកខេត្តព្រៃវែង។មានប្រពន្ធឈ្មោះ សុភណ្ឌអាយុ ២៥ឆ្នាំ មុខបរបររោងចក្រមានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ នៅថ្ងៃសៅ ៥ថ្ងៃមុន រូបគាត់ទៅបបួលជនបង្កខាងលើដែលទើបនឹងស្គាល់គ្នា ដោយរូបគាត់ទៅហៅជនបង្កខាងលើមកផឹកនៅបន្ទប់របស់ខ្លួន ពេលទៅហៅជនបង្កបានស្រែហៅមុខបន្ទប់ដែលចាក់សោ ជាច្រើនដង ហើយជនបង្កបានស្រែកជេពីក្នុងបន្ទប់ថា អាចុយម្រាយឯងហៅអញក៏ហៅម្លេះ មើលអញទៅកាប់អានឹងម្តងមើល។ប្រភពបានបន្តទៀតថា ខណះពេលដែលលឺសូរថាកាប់បែបនេះ ធ្វើអោយគាត់ភ័យហើយរត់ទៅបន្ទប់របស់ខ្លួន ហើយបិតទ្វាហើយបន្ទាប់មកភាគីបង្កខាងលើបាននាំបក្សពួក មានគ្នាប្រមាណប្រហែល១០នាក់មានដាវនឹងកាំបិត កាប់ទ្វានឹងបង្អួច បណ្តាលអោយខូចមួយចំនួន ហើយត្រឡប់ទៅវិញបាត់ទៅ។
លុះបន្ទាប់នៅយប់ថ្ងៃកើតហេតុខាងលើម៉ោង៨យប់ថ្ងៃទី១២ខែឆ្នាំដែលបានលឺសូរសំលេង ជនបង្កស្រែកក្រៅបន្ទប់ថាកិបសោខាងក្រៅទៅហា ពេលនោះជនរងគ្រោះមិនបានចាប់អារម្មណ៍បានដេកលង់លក់បាត់ទៅលុះនៅម៉ោងកើតហេតុរូបគាត់ចេញមកក្រៅ ហើយបានបើកទ្វា ស្រាប់តែទ្វាជាប់សោខាងក្រៅ ទើបតេហៅសមត្ថកិច្ចមកជួយអន្តរាគន៍។
ប្រភពពីសមត្ថកិច្ចបាននិយាយថា ពេលពួកគាត់មកដល់បានហៅម្ចាស់ផ្ទះហើយនាំគ្នាទៅកាន់បន្ទប់ជនរងគ្រោះដោយជាប់សោពីខាងក្រៅហើយម្ចាស់ផ្ទះបានយកពូថៅវាយសោ អោយចេញ។ប្រភពបានបន្តទៀតថា ពេលភ្លាមៗសួនាំទៅដោយជនបង្កនៅបន្ទប់ជាន់ទី២បន្ទប់លេខ៩ C,ហើយនាំទៅសាក់សួរពេលទៅដល់មុខបន្ទប់ស្រាប់តែបន្ទប់ជនបង្កបានកិបសោពីក្រៅដែរដោយទុកប្រពន្ធនៅក្នុងបន្ទប់ដោយប្រពន្ធជនបង្កខាងលើដោយមិនបានប្រាប់ដល់សមត្ថកិច្ចឡើយ ។
ក្រោយពេលកើតហេតុជនរងគ្រោះប្តីប្រពន្ធខាងលើបានទៅសំរាក់នៅផ្ទះបងប្អូននៅសង្កាត់ស្ទឹងមានជ័យរងចាំថ្ងៃស្អែកនឹងមកដាក់ពាក់បណ្តឹង ៕ សុខាសែនជ័យ
...