ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីយុវជន៤នាក់បានមកផឹកសីុហើយស្រលាញ់ស្រីក្នុងហាង ខណះចេញមកវិញក៏បាត់សំបុត្រម៉ូតូគេមិនអោយយកម៉ូតូចេញ ទើបរករឿងវាយមេការបណ្តាលអោយរងរបួសប៉ោងមុខកាលវេលាម៉ោង ១១យប់ថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៧ នៅចំណុច ហាង រាត្រីសេកុង ២ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ភូូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពី ជនរងគ្រោះបាន និយាយថា នៅមុនពេលកើតហេតុជនបង្ក មានគ្នា៤នាក់ ជិះម៉ូតូ១គ្រឿងម៉ាក យ៉ាមហាស្បាក់ ពណ៍ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 1D,0066 បានចូលហាងខារ៉ាអូខេខាងលើ ដោយផឹកអស់ស្រាបៀរចំនួន១កេះកន្លះដោយហ្រ្វីម្ហូប ២មុខរួមស្រី៤នាក់កំដរក្នុងតំលៃ៥០ដុល្លារ។លុះផឹកសីុបណ្តើគៀកកើយស្រីស្នេហ៍បណ្តើរហើយបានចប់កម្មវិធីក៏បានចេញមកវិញស្រាប់តែបាត់សំបុតម៉ូតូហើយពួកគាត់មិនអោយយកម៉ូតូចេញហើយបន្ទាប់មកភគីបង្កខាងលើឌឺដងដាក់ខាងខារ៉ាអូខេហើយជេនឹងវាយទៅលើមេកាម្នាក់ជាច្រើនដៃ បណ្តាលអោយរងរបួសធ្ងន់មេកាម្នាក់ខៀវភ្នែកនិងប៉ោងមុខ ហើយនាំគ្នារត់ចោលម៉ូតូបាត់។ភ្លាមៗនោះដែរកំលាំងនគរបាលប៉ុសិ៍កកាបបានមកដល់នៅកន្លែងកើតហេតុដោយសួនាំលើករណីខាងលើផងដែរ។
ក្រោយពេលកើតហេតុតំណាងមេកាម្នាក់បានយកម៉ូតូជនបង្កខាងលើមកប្រគល់អោយសមត្ថកិច្ចប៉ុសិ៍ទុកនឹងរងចាំជនរងគ្រោះដាក់ពាក់បណ្តឹង ៕ សុខាសែនជ័យ
...