ភ្នំពេញ ៖ កម្លាំងសម្ថតកិច្ចនគរបាលប៉ុស្ដិ៍ដង្កោ សហការជាមួយកម្លាំងនគរបាលខណ្ឌ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពគាត់បន្ទប់ជួលកាលថ្ងៃទី១១ខែកក្កដា ឆ្នាំ ២០១៧ កន្លទៅនេះ ហើយសមត្ថកិច្ចស្រាវជ្រាវតាមចាប់បាននៅថ្ងៃទី១៣ខែកក្កដា ឆ្នាំ ២១០៧នេះ កាលពីវេលាម៉ោង១១និង០០នាទីនាព្រឹកស្ថិនៅភូមិខ្វាសង្កាត់ដង្កោខណ្ខដង្កោ។
បើយោងតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ នាង ចន្ធ័សីលា ភេទស្រីអាយុ២២ឆ្នាំ មុខរបរនិស្សិតស្នាក់នៅភូមិកើតហេតុខាងលើត្រូវបានជនសង្ស័យធ្វើសកម្មភាពគាស់បន្ទប់ដែលទុកម៉ូតូក្នុងផ្ទះជួលហើយបានយកម៉ូតូបាត់ទៅម៉ាកហុងដាសេ១២៥សេរី២០០៦ពណ៍ខ្មៅមានស្លាកលេខ កំពត ១B: ៣៨២៦។
លោក ជឹម សុីថា អធិការនគរបាលខណ្ខដង្កោបានអោយដឹងថាដោយមានពាក្យបណ្តឹងពីជនរងគ្រោះលោកបានដាក់បទបញ្ជាកម្លាំងអោយស្រាវជ្រាវទើបធ្វើកាឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលមានឈ្មោះ ជឿន រត្ន័នា ភេប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិកើតហេតុដែលជាមុខសញ្ញាចាស់ខាងគាស់បន្ទប់យ៉ាងសកម្មពេលនោះកម្លាំងបានឃាតខ្លួនបានទើបឈានទៅដល់កាឃាត់ខ្លួនបានជនសង្ស័ម្នាក់ទៀតដែលជាបក្សពួកវាមានឈ្មោះ គឹ ម សុខា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិប្រាកដហើយជាមុខសញ្ញាចាស់ដែរហយទើបនិងចេញពីពន្ធនាគាផងដែរ។
លោកបានបន្តទៀតថាវត្ថុតាងដែលដកហូតបានមានសោរសំរាប់គាស់បន្ទប់និងសោរសំរាប់កាច់សោរម៉ូតូផដែរ។ បច្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនិង កសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ