ខេត្តតាកែវ ៖ ក្រុមក្មេងទំនើងចំនួន៤នាក់ ក្នុងចំណោមបក្សពួក ជាង១០នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង ធ្វើការឃាត់ខ្លួនក្នុងករណីហិង្សា ដែលហេតុការណ៍បង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខវិទ្យាល័យសុខ អាន ថ្នល់បំបែក ស្ថិតក្នុង ភូមិ បន្ទាយ ឃុំ ជីខ្លា ស្រុក ទ្រាំង ខេត្តតាកែវ ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានអោយដឹងថា ដែលជនរងគ្រោះមានឈ្មោះ សែស អាត ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរកសិករ រីឯជនដៃដល់ដែលធ្វើការឃាត់ខ្លួនបានចំនួន៤ នាក់ ដែលទី ០១ ឈ្មោះ មាស ប៊ុនធឿន ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ ត្រពាំងគូរ ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ជាសិស្ស។ ទី ២ ឈ្មោះ ផន ចាន់សុវណ្ណ ហៅ ចាន់រី ភេទ ប្រុស អាយុ ១៥ ឆ្នាំ រស់នៅ ភូមិ តាវេនជោ ឃុំ អង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ជាសិស្ស ។ ទី ៣ ឈ្មោះ ស៊ីម សង្ហា ហៅ ហៃ ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ប្រាសាទ ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ និងទី ០៤ ឈ្មោះ ហេង ទីម ខេរ៉ូលិ ហៅ លិ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ អំពិល ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ និងម្នាក់ទៀតដែលជាជនដៃដល់ មានឈ្មោះ ណែត យូឡាយ បានរត់គេចខ្លួនបាត់។
របាយករណ៍ដដែលបានបន្តរទៀតថា នៅមុនពេលកើតហេតុគេឃើញមានក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រមាណជាង ១០ នាក់ ជិះមូតូ ០៧ គ្រឿង ជិះពីត្បូង ទៅជើងប្រដាប់ដោយដាវ លុះដល់ចំណុចកើតហេតុខាងលើ ក៍បានជួបជាមួយក្រុមជនរងគ្រោះដែលជិះបញ្ច្រាសគ្នាមានគ្នា ០២ នាក់ រួចក្រុមជនសង្ស័យក៍ជិះម៉ូតូដេញកាប់ជនរងគ្រោះ នៅពេលភ្លាមៗនោះជនរងគ្រោះបានផ្តួលម៉ូតូរួចរត់ចោលម៉ូតូ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ២គ្រឿង និងដាវមួយដើម ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់ ៕ ភ្នំដា