រសៀល​នេះ​ ទើប​តុលាការ​សម្រេច​រឿង​អតីត​នគរបាល​ក្រុង​ភ្នំពេញ​ បាញ់​ជិត​១០គ្រាប់បង្ក​អសន្តិសុខ​ នៅ​ខណ្ឌ​ដូនពេញ​ ,​ អ្នក​ច្បាប់​ថា​ នេះ​ជា​បទល្មើស​អាច​ឃុំ​ខ្លួន​បាន​

ចែករំលែក៖

ភ្នំពេញ​៖ក្រោយ​ការ​សាកសួរ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ លោក​ ស្រី​ ម៉ាកនី​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ចំពោះ​រឿង​អតីត​នគរបាល​ក្រុង​ភ្នំពេញ​បាញ់​បោះ​សេរី​ជិត​១០គ្រាប់​ បង្ក​អសន្តិសុខ​នៅ​ខណ្ឌ​ដូនពេញ​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​ប្រាប់​ ​ថា​ ព្រះ​រាជ​អាជ្ញា​រង​ បញ្ចប់​ការ​សាកសួរ​ហើយ​​កំពុង​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធមុនឈាន​ដល់​ការ​​​​សម្រេច​ ។​

អ្នក​ច្បាប់​មួយ​រូប​ ថ្លែង​ថា​ សកម្មភាព​របស់​ជនសង្ស័យ​ គឺ​ មាន​ធាតុ​ផ្សំ​បទល្មើសគ្រប់គ្រាន់​​ចូល​មាត្រា​៤៩០នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦ខែ​ទៅ​៣ឆ្នាំ​ ។​អ្នក​ច្បាប់​ដដែល​ អះអាង​ថា​ បទល្មើស​ដែល​កំណត់​ផ្តន្ទា​ទោស​ចាប់​ពី​១ឆ្នាំ​ឡើង​ តុលាការ​អាច​សម្រេច​ឃុំ​ខ្លួន​បាន​ ។

គួរ​រំលឹក​ថា​ កាលពី​ព្រឹក​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ បានចូលសារភាព នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងនោះមានឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ដែលបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលា ម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាបញ្ជាឲ្យ ឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧​ ៕​

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print