ដោះស្រាយយ៉ាងម៉េចបើអាជ្ញាធរខេត្តក្រុងអត់ស្គាល់អ្នកម៉ៅការផង?

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ផ្សារសួងនៅតែជាផ្សារដែលមានភាពអាណាធិបតេយ្យ ខណៈអភិបាលខេត្តត្បូងឃ្មុំ លោក លី ឡេង និងលោក ជា ណារ៉ុន អភិបាលក្រុងសួង បានសម្តែងការខកចិត្តចំពោះកញ្ញា អ៊ុយ បូវី អ្នកមៅការភាស៊ីផ្សារសួងមិនដែលមកប្រជុំរកដំណោះស្រាយសូម្បីតែម្តងជាមួយអាជ្ញាធរ។

ការលើកឡើងបែបនេះរបស់អភិបាលខេត្ត និងអភិបាលក្រុងបានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាក្រុងសួងរវាងអាជ្ញាធរ ជាមួយអ្នកម៉ៅការភាស៊ីផ្សារសួង។
លោក លី ឡេង បានមានប្រសាសន៍ថា បញ្ហាមួយចំនួននៅក្នុងផ្សារសួងនៅតែជាបញ្ហាចោតដែលគ្រប់ភាគីត្រូវជួបប្រជុំគ្នារកដំណោះស្រាយ តែគួរឲ្យស្តាយដែលអ្នកម៉ៅការកញ្ញា អ៊ុយ បូវី មិនដែលចូលរួមប្រជុំសូម្បីតែម្តង ខណៈគ្រប់ ការប្រជុំតែងបញ្ជូនអ្នកតំណាងឲ្យមកចូលរួម។

លោក ជា ណារ៉ុន បានលើកឡើងដែរថាលោកតែងអញ្ជើញគ្រប់ភាគីមកប្រជុំជាញឹកញាប់ដើម្បីរកដំណោះស្រាយទទួលយកបានទាំងអស់គ្នាតែគួរឲ្យស្តាយកញ្ញា អ៊ុយ បូវី អ្នកម៉ៅការផ្សារសួងមិនដែលចូលរួម ហើយរូបលោកផ្ទាល់ក៏មិនស្គាល់កញ្ញា អ៊ុយ បូវី ដែរ ។

ការមិនចូលរួមប្រជុំរកដំណោះស្រាយនេះហើយទើបផ្សារសួងនៅតែមានភាពរញ៉េរញ៉ៃ អាជីវករលក់ដូរគ្មានសណ្តាប់ធ្នាប់ អ្នកយកភាស៊ីយកលើសសៀវភៅបន្ទុក ជាក់ស្តែងដូចជាភាស៊ីផ្ញើរកង់ ម៉ូ យកដល់១០០០រៀល ខណៈក្នុងសៀវភៅបន្ទុកតម្រូវឲ្យយកតែ៣០០រៀលប៉ុណ្ណោះ។

ទាក់ទងនិងបញ្ហានេះ ភ្នាក់ងារយកព័ត៌មាន នគរដ្រេហ្គន មិនអាចសុំការបកស្រាយបានទេពីកញ្ញា អ៊ុយ បុវីព្រោះថា កុំថាដល់លេខទូរសព្ទសូម្បីមនុស្សហ្នឹងក៏មិនដឹងថា មនុស្សពិតឬក្លែងឈ្មោះខ្មោចផង ព្រោះភាសុីផ្សារនេះគឺអ្នកមានអំណាចជិតស្មើព្រះឥន្ទ ជាអ្នកនៅពីក្រោយខ្នងអង្គុយកាងស្ទើពេញស្រុកខ្មែរ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print