កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមឃាត់ជនសង្ស័យជួញដូរថ្នាំញៀនដល់បន្ទប់ជួល ដកហូតវត្ថុតាងបានមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ការចុះបង្ក្រាបធ្វើនៅវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន៣នាក់​
ឈ្មោះ ប៊ូ​ ប៉ុន ហៅ ទូច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ រស់ នៅភូមិត្រពាំងឈូក ឃុំសុភីស្រុកបាទី ខេត្តតាកែវ ,ឈ្មោះសោម ចន្ទ័តារា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម , ឈ្មោះផល ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៍សចំនួន
៥២កញ្ចប់ ធំ១៤កញ្ចប់ ទម្ងន់២៦,១៧ក្រាម , ឧបករណ៍ប្រើប្រាស់ និងថង់វេចខ្ចប់ គ្រឿងញៀនមួយចំនួន។

បច្ចប្បន្នជនសង្ស័ទាំងបីនាក់ខាងលើ ត្រូវឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕ វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print