ភាពយន្តខ្មែរ និងបរទេសដ៏សំបូរបែបត្រូវបានបើកឲ្យមើល លើទូរស័ព្ទដៃតាមកម្មវីធីថ្មីមួយ

ចែករំលែក៖

ភ្នំពេញ​​​ ទស្សនិកជនកម្ពុជាដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តទាំងឡាយអាចរីករាយជាមួយនឹងការទស្សនាភាពយន្តនិងរឿងភាគល្បីៗ ⁣រាប់ពាន់ម៉ោងដែលផលិតនៅប្រទេសកម្ពុជាថៃកូរ៉េខាងត្បូងនិងប្រទេសល្បីៗដទៃទៀតបាននៅគ្រប់ទីកន្លែងគ្រប់ពេលវេលានិងលើគ្រប់ឧបករណ៍នានា។

តួលេខរបស់រដ្ឋាភិបាលបានបង្ហាញថាកំនើនអតិថិជនដែលប្រើទូរស័ព្ទដៃមានការកើនឡើងយ៉ាងគំហុកដែលអ្នកប្រើប្រាស់បានឈានដល់ 21 លាននាក់ក្នុងឆ្នាំ 2016 ស្មើនឹងការប្រើទូរស័ព្ទដៃជាង 115%  នេះជាកត្តាជំរុញឱ្យ SOYO ប្តេជ្ញានាំមុខក្នុងការអភិវឌ្ឍន៍នេះ។ផែនការបន្ទាន់របស់SOYO គឺត្រូវរួមបញ្ចូលខ្សែភាពយន្តខ្លីៗកម្មវិធីកំប្លែងការជជែកកំសាន្តនិងការកម្សាន្តដ៏ល្បីៗដែលមានសិទ្ធិប្រើប្រាស់ត្រឹមត្រូវ។លើសពីនេះទៀត SOYO នឹងផ្តល់ការគាំទ្រក័ដូចជាធ្វើការជាមួយយ៉ាងស្អិតរមួតជាមួយឧស្សាហកម្មខ្សែភាពយន្តក្នុងស្រុកដើម្បីផ្តល់ជូនខ្សែភាពយន្តក្នុងស្រុកដែលល្អបំផុតដល់ទស្សនិកជននិងផ្តល់ជម្រើសច្រើនថែមទៀតជូនអតិថិជនរបស់ខ្លួន។ដោយទទួលបានការគាំទ្រពី ក្រុមហ៊ុនSabay Digital Corporation កម្មវិធីSOYO គឺជាប្រព័ន្ធវីដេអូអនឡាយប្រើប្រាស់តាមប្រព័ន្ធ អីុនធឺណែតដែលជាតម្រូវការ អ្នកទស្សនា ក្នុងប្រទេសកម្ពុជា ហើយផ្តល់ជូននូវខ្សែ ភាពយន្ត ក្នុងស្រុក អន្តរជាតិ កម្មវិធីទូរទស្សន៍ និងរឿងភាគជាច្រើន ដែលកែសម្រួលជាភាសាខ្មែរ (សម្លេង និង អក្សរខ្មែរ) សម្រាប់ទស្សនិកជនកម្ពុជា។

លោកស៊ុតឈាងឡេងនាយកគ្រប់គ្រងផ្នែកអាជីវកម្មរបស់ SOYO បានមានប្រសាសន៍ថា: “ក្រុមហ៊ុនរបស់យើងរំភើបយ៉ាងខ្លាំងក្នុងការឈានចូលក្នុងទីផ្សារដែលកំពុងតែលូតលាស់យ៉ាងឆាប់រហ័សនេះដែលមានអ្នកចូលចិត្តទស្សនារឿងនិងកម្មវិធីកម្សាន្តជាច្រើនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។កម្មវិធីរបស់យើងនឹងជួយធ្វើឱ្យអតិថិជនSOYOនៅកម្ពុជាទំាងអស់អាចទទួលយកបទពិសោធន៍ថ្មីៗក្នុងការទស្សនាខ្សែភាពយន្តនិងរឿងភាគពីប្រទេសកម្ពុជាថៃកូរ៉េនិងប្រទេសល្បីដទៃៗទៀតហើយជាពិសេសក៏មានកម្មវិធីប្លែកៗផ្សេងទៀតដែលដាក់អោយទស្សនាដោយសេរីផងដែរ។ពួកយើងពិតជាជារីករាយក្នុងការចូលមកបម្រើអ្នកអ្នកទស្សនាហើយសង្សឹមថាវត្តមានរបស់ SOYO នឹងចូលរួមចំណែកអភិវឌ្ឍវិស័យកម្សាន្តផ្នែកបច្ចេកវិទ្យានៅកម្ពុជា។”

ខ្សែភាពយន្ថនិងវីដេអូថ្មីៗរបស់SOYO នឹងត្រូវធ្វើការដាក់បញ្ចូលរៀងរាល់សប្តាហ៍​ និង​រៀងរាល់ខែហើយអាចរកបាននៅលើប្រព័ន្ធiOS(មានឆាប់ៗ), Android និងតាមកម្មវីធីរុករកលើអុីនធឺណែត។អតិថិជន SOYO ដែលទើបនឹងចុះឈ្មោះនឹងត្រូវបានផ្តល់ជូននូវកញ្ចប់វីដេអូមើលដោយឥតគិតថ្លៃ។ដើម្បីចូលប្រើនិងមើលគ្រប់រឿងទាំងអស់អ្នកប្រើនឹងត្រូវចុះឈ្មោះដោយគ្រាន់តែដាក់លេខទូរស័ព្ទនិងទិញគម្រោងដែលផ្តល់ជូនតាមចំណង់ចំណូលចិត្តរបស់ខ្លួន។បច្ចុប្បន្ន SOYO ផ្តល់ជូននូវការជាវជាប្រចាំបីប្រភេទគឺប្រចាំថ្ងៃមានតម្លៃ៨០០រៀល (0,19 ដុល្លារ)ប្រចាំសប្តាហ៍មានតម្លៃ៤ ,០០០រៀល(0,99 ដុល្លារ) និងប្រចាំខែមានតម្លៃ១២​​ ,០០០រៀល(2,99 ដុល្លារ)។ការជាវទាំងអស់នេះអាចធ្វើការទូទាត់តាមរយៈ Sabay Coin, Cellcard, Smart, Metfone, អេស៊ីលីដា, Pay & Go, និងWingជាដើម។

ដើម្បីទាញកម្មវិធីនេះគេអាចចូលទៅកាន់ https://soyo.sabay.com ឬទាញយកកម្មវិធី ‘SOYO’ ពី Google Play ឬ Apple App Store(មានឆាប់ៗ)ដើម្បីចុះឈ្មោះ ហើយគេរីករាយជាមួយខ្សែភាពយន្តរឿងភាគទូរទស្សន៍ដ៏សំបូរបែបនៅគ្រប់ទីកន្លែងគ្រប់ពេលវេលានិងលើគ្រប់ឧបករណ៍៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print