ឈ្មួញខេត្តក្រចេះព្រហើនមែនហ៊ានដឹកឈើកាត់មុខសមត្ថកិច្ចទាំងព្រឹក

ចែករំលែក៖

ខេត្តក្រចេះ៖ ប៉ុន្មានថ្ងៃនេះជំនួញឈើប្រណិតនៅខេត្តក្រចេះបានដំណើរការឡើងវិញ ជួនប្រើរថយន្តយីឌុបជាមធ្យោបាយដឹកជញ្ជូន ជួនប្រើរថយន្តសាំយ៉ុង ដឹកពេញៗព្រៀប មានទាំងពេលយប់ និងពេលថ្ងៃ។ ជាក់ស្តែងនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះនៅស្រុកស្នួល គឺមានរថយន្តសាំយ៉ុងបើកដឹកឈើប្រណិតបន្តកន្ទុយគ្នា និងចតតាមដងផ្លូវជាតិហាក់មិនខ្លាចរអាសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ជំនាញសូម្បីតែបន្តិច? ចំណុចនេះអាចនឹងបញ្ជាក់បានថា៖ ជំនួញឈើប្រណិតនេះឈ្មួញបានរត់ការបង់លុយជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ជំនាញពាក់ព័ន្ធអស់ហើយ។
ឈើទាំងនេះមួយចំនួនដឹកមកពីស្រុកសំបូរ ខេត្តក្រចេះ និងមកពីខេត្តស្ទឹងត្រែង ដើម្បីឆ្លងទៅវៀតណាមតាមច្រករបៀងជិតច្រកត្រពាំងស្រែ-វ៉ាលឺ ៕

...

ដោយ៖ ល័ក្ស្មុី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print