កីឡាករកម្ពុជា-ថៃ ជួបគ្នាជាថ្មីព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌SCG Muangthong United ASEAN Tour ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ ក្រុម SCG Muangthong United ថៃនិងក្រុមកម្ពុជាK-Cement Cambodia All Stars នឹងប៉ះគ្នាជាថ្មីនៅល្ងាចថ្ងៃអាទិត្យទី១៦ខែកក្កដានេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។វាគឺជាព្រឹត្តិការណ៍កីឡាបាល់ទាត់ដែលថវិកា ទទួលបានពីការលក់សំបុត្រលក់អាវយឺតទាំងអស់នឹងប្រគល់ទៅឲ្យដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងស្រុងដើម្បីបន្តអភិវឌ្ឍកីឡាករនិងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យឈានឡើងមួយកម្រិតទៀត។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានថាកាលពីថ្ងៃទី១៤កក្កដានេះដែលជាការរៀបចំរបស់ក្រុមហ៊ុនអេសស៊ីជីដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់អាស៊ានក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ។

លោកSomwang Manpimolchai នាយកប្រចាំប្រទេសនៃក្រុមហ៊ុនអេសស៊ីជីនៅកម្ពុជាបានមានប្រសាសន៍ថា​“យើងមានក្តីរំភើបរីករាយចំពោះព្រឹត្តិការណ៍ប្រកួតបាល់ទាត់SCG Muangthong United ASEAN Tour ឆ្នាំ២០១៧នៅកម្ពុជា។ដោយបានរៀបចំម្តងរួចហើយកាលពីឆ្នាំមុនព្រឹត្តការណ៍នេះបានរួមចំណែកយ៉ាងសំខាន់មួយក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាហើយក្នុងឆ្នាំនេះយើងបានត្រលប់មកវិញជាថ្មីម្តងទៀតដើម្បីផ្តល់ជូននូវការប្រកួតបាល់ទាត់ដ៏អស្ចារ្យសម្រាប់អ្នកស្រឡាញ់គាំទ្រកីឡាបាល់ទាត់ក៏ដូចជាលើកកម្ពស់កីឡាករបាល់ទាត់និងវិស័យបាល់ទាត់នៅកម្ពុជាបន្ថែមទៀត។”លោកSomwang បានបន្ថែមទៀតថា“តាមរយៈការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះយើងមានបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអេសស៊ីជីក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងតំបន់ដែលតែងតែចូលរួមចំណែកលើកស្ទួយការរស់នៅនៅគ្រប់ប្រទេសដែលយើងធ្វើប្រតិបត្តិការ។

លោកម៉ៃតុលាអគ្គលេខាធិការស្តីទីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានលើកឡើងស្រដៀងគ្នាថា“កីឡាបាល់ទាត់នៅកម្ពុជាពិតជាទទួលបានការគាំទ្រច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។វិស័យបាល់ទាត់និងកីឡាករបាល់ទាត់បានរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈការសហការឧបត្ថម្ភពីដៃគូជាច្រើនដូចជាព្រឹត្តិការណ៍SCG Muangthong United ASEAN Tour នេះជាដើម។

លោកLeonardo Luiz គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនិងជាគ្រូបង្វឹកក្រុមK-Cement Cambodia All Stars បានលើកឡើងអំពីការប្រកួតនាពេលខាងមុខនេះថា“កីឡាករK-Cement Cambodia All Stars បានខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្លាហើយយើងបានសម្រិតសម្រាំងជ្រើសរើសកីឡាករល្អៗដើម្បីឲ្យការប្រកួតនេះបានបង្ហាញពីភាពរីកចំរើននៃកីឡាបាល់ទាត់នៅកម្ពុជាក៏ដូចជាផ្តល់ឱកាសឲ្យកីឡាករទាំងពីរក្រុមបានចែករំលែកបទពិសោធន៍ប្រកួតល្អប្រសើរផងដែរ។

 

លោកTotchtawan Sripan គ្រូបង្វឹករបស់ក្រុមSCG Muangthong United បាននិយាយថា“កីឡាករនិងក្រុមការងាររបស់ក្លឹបបាល់ទាត់SCG Muangthong United បានហ្វឹកហាត់និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីត្រៀមសម្រាប់ការប្រកួតដ៏ពិសេសនេះ។យើងសង្ឃឹមថាការប្រកួតនឹងប្រព្រឹត្តិទៅដោយរលូនហើយយើងសង្ឃឹមថាបទពិសោធន៏ពីការប្រកួតនេះនឹងជួយលើកកម្ពស់ទេពកោសល្យកីឡាករបាល់ទាត់របស់យើងនិងរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់ប្រទេសទាំងពីរ។”

កីឡាករស៊ូយ៉ាទីជាអ្នកចាំទីសម្រាប់ក្រុមK-Cement Cambodian All Stars បាននិយាយថា“ខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញឲ្យអ្នកគាំទ្របានឃើញនូវផ្លែផ្កានៃការហ្វឹកហាត់ដ៏ច្រើនរបស់យើង។ខ្ញុំជឿជាក់ថាការប្រកួតនេះនឹងមានភាពអស្ចារ្យហើយខ្ញុំសង្ឃឹមថានឹងនាំជ័យជម្នះជាថ្មីម្តងទៀតសម្រាប់ប្រទេសកម្ពុជា។”

ដូចគ្នាដែរកីឡាករCharyl Chappuis នៃក្រុមSCG Muangthong United បាននិយាយថា“ខ្ញុំនិងក្រុមខ្ញុំទន្ទឹងរង់ចាំការប្រកួតនេះជាយូរមកហើយ។យើងបានហ្វឹកហាត់យ៉ាងខ្លាំងក្លាដូចគ្រូបង្វឹករបស់យើងបានលើកឡើងហើយយើងពិតជាចង់ឈ្នះ។ប៉ុន្តែលទ្ធផលឈ្នះឬចាញ់មិនអាចប្រៀបផ្ទឹមនឹងឱកាសបង្កើតចំណងមិត្ដភាពរឹងមាំរវាងកីឡាករនៃក្រុមទាំងពីរនិងប្រទេសទាំងពីរបានឡើយ។”

 

គួរកត់សម្គាល់ផងដែរថាជាផ្នែកនៃព្រឹត្តិការណ៍SCG Muangthong United ASEAN Tour ឆ្នាំ២០១៧នេះកីឡាករឆ្នើមៗពីក្រុមSCG Muangthong United ក៏នឹងឆ្លៀតរៀបចំសកម្មភាពហ្វឹកហ្វឺនបាល់ទាត់សម្រាប់កុមារនិងយុវវ័យរាប់រយនាក់ហៅថា“Kick and Share by SCG” នៅពហុកីឡាដ្ឋានជាតិក្នុងថ្ងៃទី១៥កក្កដាសំដៅលើកទឹកចិត្តឲ្យពួកគាត់ស្រឡាញ់ការលេងកីឡានិងចេះប្រើប្រាស់ពេលធ្វើសកម្មភាពដែលមានអត្ថប្រយោជន៍៕ វ​ឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print