ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីបើកការដ្ឋានស្ថាបនាស្ថានីយបូមទឹកបុរី១០០ខ្នង ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សារដែលខិតចូលមកដល់នាពេលខាងមុខនេះ ស្ថិតនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថាស្ថានីយបូមទឹកបុរី១០០ខ្នងជាស្ថានីយ៍ចាស់ដ៏សំខាន់មួយដែលអាចជួយរំដោះទឹកជន់លិចរបស់ប្រជាពលរដ្ឋចំនួន០៣ភូមិ មានភូមិCPC ភូមិបុរី១០០ខ្នង ភូមិចុងថ្នល់ខាងលិច ហើយម៉ាសុីនមានសភាពចាស់ស្ទះទៅដោយសម្រាមផងនិងដោយកំណើនសំណង់អគាប្រជាពលរដ្ឋផងទើបឯកឧត្តមអភិបាលអោយមន្ទីរសាធារណការសិក្សារពង្រីកស្ថានីយ៍និងបំពាក់ម៉ាសុីនថ្មីដែលចាប់ផ្តើមដំណើរការសាងសង់ព្រឹកនេះ ៕
...