អាមេរិក បន្ទន់ឥរិយាបទ ក្រោយរុស្ស៊ីគំរាមដកបុគ្គលិកការបរទេសចេញពីរុស្ស៊ី

ចែករំលែក៖

ក្រោយពេលរុស្ស៊ី បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ​ហើយគម្រាមថា​នឹងតបតអាមេរិកវិញ ​ពាក់ព័ន្ធនិងការរិបអូស អាគាការបរទេសរុស្ស៊ីនៅអាមេរិក។ នៅពេលនេះដែរអាមេរិកបានបន្ទាន់ឥរិយាបទ​​ ដោយមានគម្រោង ប្រគល់សងទៅឲ្យរុស្ស៊ីវិញ។

ជំនួយការប្រធានាធិបតីដូណាលត្រាំ លោក​ Sebastian Gorka​បានប្រកាសថា អាមេរិកនិង ប្រគល់ អាគាការបរទេស ដែលអតីតរដ្ឋាភិបាលអាមេរិក​បានដកហូតទៅឲ្យរុស្ស៊ីវិញ​ ប្រសិនបើភាគី អាមេរិក មើលឃើញ ពីសុទិដ្ឋិនិយម ពីវិមានប្រធានាធិបតីរុស្ស៊ី​ក្នុងនោះ មានការអនុវត្តបទឈប់បាញ់នៅស៊ីរីជាដើម។

ចំណែករុស្ស៊ីវិញ មន្ត្រីក្រសួងការបរទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ទើបបាននិយាយនៅថ្ងៃសុក្រថា រុស្ស៊ីនឹងធ្វើការពិចារណាលើការកាត់បន្ថយចំនួនបុគ្គលិក កំពុងធ្វើការនៅ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងមូស្គូ ប្រសិនបើអាមេរិក មិនព្រមប្រគល់ឲ្យវិញនូវអគារកាទូតចំនួនពីរកន្លែង នៅក្នុងរដ្ឋម៉ារីលេន និងទីក្រុងញូយ៉កទេនោះ។

នៅក្នុងសន្និសីទដ៏ខ្លីមួយ កាលពីថ្ងៃសុក្រ លោកស្រី Maria Zakharovaជាមន្ត្រីនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បានជំរុញឲ្យសហរដ្ឋអាមេរិកប្រគល់អគារទូតនោះ និងឲ្យបុគ្គលិកស្ថានទូតធ្វើការដូចដើមវិញ ក្នុងគោលបំណងកសាងចំណងមិត្តភាព រវាងប្រទេសទាំងពីរ ហើយលោកស្រីក៏បានធ្វើរិះគន់ថ្កោលទោសអាមេរិក ដែលមិនចេញទិដ្ឋាការ ឲ្យមន្ត្រីការទូតថ្មីដែលនឹងត្រូវទៅជំនួស តំណែងបុគ្គលិកការទូត ដែលត្រូវបានបណ្ដេញចេញ។

សូមជម្រាបផងដែរថា កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ រដ្ឋបាលរបស់លោក បារ៉ាក់អូបាម៉ា បានបិទបេសកកម្មការទូតរុស្ស៊ីចំនួនពីរ និងបានបណ្ដេញមន្ត្រីការទូតរុស្ស៊ីចំនួន៣៥នាក់ បន្ទាប់ពីទីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ី ពីបទហ៊ែកចូលកុំព្យូរទ័ព របស់គណបក្សប្រជាធិបតេយ្យក្នុងគោលបំណងធ្វើការយុទ្ធនាការ ឃោសនារបស់លោកស្រី គ្លីនតុង ឲ្យចុះអន់ថយឡើង៕

...

Mandatory Credit: Photo by ANDREW GOMBERT/EPA/REX/Shutterstock (8928780b)
A Russian diplomatic compound, seized by the United States in December 2016 in connection with suspected Russian hacking activities sits abandoned in Upper Brookville, New York USA, 10 July 2017. US President Donald J. Trump is considering returning this and another seized compound to Russia, though no deal has yet been reached. On 28 June, Russian Foreign Ministry spokeswoman Maria Zakharova said ‘retaliatory measures are being prepared,’ should the US not return the compounds.
Russia threatens retaliatory measures should US not return seized compound on Long Island, Upper Brookville, USA – 10 Jul 2017

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print