តារាកំប្លែង នីឡាថាមិនបារម្ភរឿងស្នេហ៍ប្រែប្រួល

ចែករំលែក៖

ភ្នំពេញ៖ ប្រើពេលអស់ជាងមួយឆ្នាំហើយដែលតារាកំប្លែងវ័យក្មេងកញ្ញានីឡាបានភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែល្ខោនបាក់ដ៏ល្បីល្បាញភីសុគន្ធី។ទោះមិនទាន់បានកំណត់ថ្ងៃរៀបការច្បាស់សាស់ក៏នាងនៅតែមិនមានការព្រួយបារម្ភទេថាចំណងស្នេហ៍នាងប្រែប្រួលឡើយ។

ឆ្នាំនេះនីឡា ចូលដល់វ័យ១៩ឆ្នាំហើយ ហើយនាងកាន់តែមានសម្រស់កាន់តែស្រស់សោភាជាងមុន ប៉ុន្តែក្រុមគ្រួសារនាងនៅមិនទាន់បើកផ្លូវឲ្យនាងចូលរោងការនៅឡើយ។ នីឡាបញ្ជាក់ថា នាងនិងគូដណ្តឹងមិនមានពេលជួបគ្នាផ្ទាល់ច្រើនទេព្រោះតែរវល់នឹងការងាររៀងៗខ្លួន ប៉ុន្តែតែងទូរស័ព្ទឬឆាតសួរសុខទុក្ខគ្នាមិនដែលដាច់។ កូនស្រីលោក សុវណ្ណរិទ្ធី ហៅលោកតាវិចទ័ររូបនេះបញ្ជាក់ថា ឪពុកនាងចង់ទុកពេលបន្តិចទៀតដើម្បីឲ្យនាង និងគូដណ្តឹងបានបន្តស្វែងយល់ចិត្តគ្នាកាន់តែខ្លាំង និងទុកឱកាសឲ្យបានច្រើនដើម្បីឲ្យនាងនិងគូដណ្តឹងរកលុយផ្ទាល់ខ្លួនផងដែរ ។ នាងបន្តថា”ពួកយើងទុកចិត្តគ្នាទៅវិញទៅមក ហើយក្រុមគ្រួសារទាំងសងខាងក៏យោគយល់គ្នាទៅវិញទៅមកច្រើន ទើបយើងមិនដែលមានបញ្ហាខ្វែងគំនិតគ្នា”។ នាងថា ការស្តីដណ្តឹងគ្នា ហើយទុកពេលវេលាច្រើនបន្តិចមិនមានអ្វីដែលព្រួយបារម្ភទេ គឺនាងនិងគូដណ្តឹងស្រលាញ់គ្នាចិត្ត និងចិត្តមិនមានក្រុមគ្រួសារបង្ខិតបង្ខំនោះដែរ។ នាងថាអាចនឹងទុកពេលយូបន្តិចដើម្បីចូលរោងការ។

គេចាំបានថា កូនស្រីអ្នកផលិតកម្មវិធីល្បីរបស់ទូរទស្សន៍CTNកញ្ញានីឡា បានភ្ជាប់ពាក្យជាមួយលោកផនរង្សីមានវ័យ២៥ឆ្នាំកាលពីថ្ងៃទី១៩ឧសភា២០១៦កន្លងទៅ។ ក្រោយរៀបការពួកគេបានបន្តទំនាក់ទំនងនិងសាងអនុស្សាវរីយ៍ជាមួយគ្នាជាហូរហែរ។ ពួកគេនៅមិនទាន់កំណត់ថ្ងៃចូលរោងការជាក់លាក់នៅឡើយ គ្រាដែលភាគីខាងស្រីលើកឡើងថា ជាការភ្ជាប់ពាក្យទុក ហើយកូនស្រីនៅវ័យក្មេងនៅឡើយដែរ។ ពួកគេនឹងមិនបារម្ភរឿងប្រាក់កាសទេព្រោះតែក្រុមគ្រួសារទាំងពីរត្រូវបានគេដឹងថាមានជីវភាពធូធា ហើយពួកគេក៏មានអាជីពរៀងៗខ្លួនដែលមានចំណូលច្រើនក្រាស់ក្រែលដែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print