ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួនពីក្រុមហើយត្រូវកម្លាំអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបាន៤នាក់បន្ទាប់ពីពួកគេបានផឹកសុីស្រវឹងហើយនាំគ្នាចូលរាំលេងក្នុងក្លឹប ហ្លេយ៏បង្កររបួសស្នាមបណ្តាកអោយភាគីម្ខាងទៀតរបួសបែកក្បាល។
ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៤នាក់ខាងលើនេះនៅវេលាម៉ោង១២និង១៥នាទីយប់ថ្ងៃទី ១៦ខែកក្តដាឆ្នាំ២០១៧
នៅចំណុចក្នុងក្លឹប ហ្លេយ៏ ស្ថិតនៅផ្លូវ២០០៤ភូមិ ត្រពាំងឈូក សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ
។
កម្លាំងអាវុធហត្ថបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួន៤នាក់នោះទី១ឈ្មោះ
១/ឈ្មោះ ភូន វណ្ណៈ ភេទ ប្រុស អាយុ ១៩ឆ្នាំ
មុខរបរ ជាងភ្លើង ស្នាក់នៅ ខណ្ឌ ពោធិ៍សែនជ័យ
២/ឈ្មោះ ភោគ វីរៈ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ បាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ
៣/ឈ្មោះ សឿន ហន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងម៉ូតូ ស្នាក់នៅ ផ្សារប៉េសេ សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ
៤/ឈ្មោះ ជុន ធារ៉ា ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងម៉ូតូ ស្នាក់នៅ ភូមិចំការដូង ខណ្ឌដង្កោ។
ដោយឡែកភាគីរងគ្រោះមានឈ្មោះ ចិន ឌី ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ក្នងនោះវត្ថុតាងចាប់យក៖
-ម៉ូតូ ម៉ាកMSX ពណ៍ខ្មៅ ពាក់ស្លាក ភ្នំពេញ 1C 6019
-ម៉ូតូម៉ាក Dream C125 ពណ៍ខ្មៅ ស៊េរី 2014 ពាក់ស្លាកលេខ ស្វាយរៀង 1H 8637
-ស្នាប់ដៃ ដែក១ ជារបស់ឈ្មោះ ភូន វណ្ណៈ
ប្រភពពីកម្លាំងអាវុធហត្ថបានអោយដឹហថានៅ
វេលាម៉ោង ២២និង០០នាទីយប់ ថ្ងៃទី១៦ខែកក្តដា ឆ្នាំ២០១៧ ឈ្មោះ ភូន វណ្ណៈ ហៅ ដូ
បានបបួលមិត្តភក្តិ (ដែលមានឈ្មោះខាងលើ)ទិញស្រាបៀ អង្គរ ចំនួន ១ កេះផឹកនៅបន្ទប់ជួល លុះផឹកអស់ស្រាក៏បបួលគ្នាទៅរាំលេងនៅក្លឹប ហ្លេយ៏ ស្ថិតនៅកន្លែងកេីតហេតុខាងលេី ក៏ហៅស្រាថូមួយឈុតទៀត (៦ថូ) លុះដល់វេលាម៉ោង ២៤និង១៥នាទី ស្រាប់តែមានរឿងឈ្លោះគ្នានៅកន្លែងរាំជាមួយបក្សពួកមួយក្រុមទៀត ដែលមានគ្នាប្រហែល១០នាក់ ពេលនោះបក្សពួករបស់ខ្លួនបាននាំគ្នាវាយទៅលេីបក្សពួកម្ខាងទៀត ក៏បណ្ដាលឲ្យបែកក្បាល ហូរឈាម ភ្លាមនោះសន្តិសុខក្លឹបក៏ចាប់ឃាត់ខ្លួនប្រគល់អោយកម្លាំងល្បាត អាវុធហត្ថ ខណ្ឌសែនសុខ យកមកសាកសួរនៅមូលដ្ឋានអហ ខណ្ឌសែនសុខ តែម្ដងចំណែកភាគីរងគ្រោះត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន។
ក្រោយពីធ្វើការសាកសួររួចមកជនបង្កទាំង៤នាក់ត្រូវបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕
តុង សីហា
[12:58 PM, 7/17/2017] Sei Ha: អាងខ្លួនជាប៉ូលីសអន្តប្រវេសន៍ផឹកសុីស្រវឹងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃមានអី នគរបាលប៉ុស្តិ៍ទឹកថ្លាចាប់ដាក់ខ្នោះល្មម
ភ្នំពេញ៖ បុរសម្នាក់អាងខ្លួនធ្វើជាមន្ត្រីប៉ូលីសអន្តប្រវេសន៍បានផឹកស្រាស្រវឹងខឹងឪពុក ម្តាយ ប្រើអំពើហឹង្សាយកឈើវាយកម្ទេចម៉ូតូអ្នកដ៍ទៃខូចខាតអស់ចំនួន៦គ្រឿងមានអីត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាចាប់ដាក់ខ្នោះល្មម។
ករណីនេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៦ខែកក្តដា ឆ្នាំ២០១៧នៅចំណុចផ្ទះលេខ២១៨ផ្លូវបេតុង ភូមិបុរីកម្មក សង្កត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានអយដឹងថា បុរសជនបង្កខាងលើមានឈ្មោះ កើត មនោសេដ្ឋ អាយុ២៨ឆ្នាំមុខរបរជាប៉ូលីសអន្តប្រវេសន៍ ស្នាក់នៅផ្ទះកើតហេតុនិងមានទីកន្លែងកំណើត សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក នាយប៉ុស្តិ៍បន្តទៀតថា មុននិងឃាត់ខ្លួនប៉ូលីសទំនើងរូបនេះគឺបន្ទាប់ពីទទួលបានបណ្តឹងពីឪពុកបង្កើតរបស់គេតាមរយះទូរស័ព្ទថារូបគេបានផឹកស្រាស្រវឹងអុកឡុកក្នុងផ្ទះប្រើហឹង្សាវាយម៉ូតូរបស់អ្នកដែលមកជួលផ្ទះស្នាក់នៅខូចខាតអស់ចំនួន៦គ្រឿង។ពេលនោះទើបលោកបញ្ជាកម្លាំងអោយចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនយកមកធ្វើការសាកសួនិងកសាងសំណុំរឿងដោយចោទពីបទប្រើអំពើហឹង្សាដោយចេត្តនា វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៍ទៃបណ្តាលអោយខូចខាត។រួចបញ្ជួនខ្លួនទៅកាន់អធិការដ្ផាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕ តុង សីហា