ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃទីទី១៤ ខែកក្កដា ឆ្នាំ២០១៧ មានសេចក្ដីរាយការណ៍ឲ្យដឹងថាមានគឿងបានឈូស ឆាយរុករានដីព្រៃឈើស្រោង នៅក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពក្នុងភូមិរហៀកឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជយ័។
បើតាមការឲ្យដឹងពីម្ចាស់គ្រឿងចក្រនិងម្ចាស់ដីឈ្មោះធីមដែលកំពុងកាន់កាប់និងរុករានព្រៃឈើយកដីនៅតំបន់ខាងលើបានអះអាងថាលោកបានទិញដីនេះពីលោកឧត្តសេនីយ៍ទោឈុំខេងមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦។លោកបានបញ្ជាក់ថាកាលពីនិយាយគ្នាដំបូងមានចំនួន១០០ហិចតាតែពេលចុះធ្វើប៉ះដល់ដីពលរដ្ឋនិងរបស់មេភូមិស្រែកណ្ដាលមួយចំនួនដោយអោយមន្រ្ដីជុំនាញសូរិយោដីស្រុកបានទៅវាស់វែងសាជាថ្មីនៅសល់តែ ៥០សិបហិកតាតែប៉ុណ្ណោះ។លោកបន្ដថារូបគាត់មិនបានដឹងថាដីនៅតំបន់នោះស្របច្បាប់ឬក៍ខុសច្បាប់យ៉ាងណានោះទេ តែការរុករាននេះគឺលោកយកដីដាំដំណាំកសិកម្មធម្មតា។
បើតាមសេចក្ដីរាយការណ៍ពីអ្នកភូមិនៅក្បែនោះថាដីព្រៃដែនជម្រកសព្វថ្ងៃត្រូវបានការពារ យ៉ាងល្អពីមន្រ្ដីបរិស្ថានមិនអោយពលរដ្ឋកាប់រានបង្ករបង្កើនផលបានឡើយ តែបើកចំហរអោយអ្នកមានអំណាចកាន់កាប់រុករានបានដោយសេរីរហូតដល់រាប់រយរាប់ពាន់ហិកតាទៅវិញ។
ជាក់ស្ដែងដូចជាករណីគឿងចក្រដែលកំពុងកាយផ្ដួលរំលំព្រៃឈើយកដីធ្វើជាកម្មសិទ្ធដែលកំពុងរងការចោទថាលោកផ្កាយពីឈុំខេងជាអ្នកលក់ទៅអោយឈ្មួញដោយផ្ទាល់។
លោកឧត្ដមសេនីយ៍ទោឈុំខេងមេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៦បានឲ្យ ដឹងតាមទូស័ព្ទថាលោកមិនបានដឹងរឿងទាំងអស់នេះទេហើយក៏មិនស្គាល់ចំណុចរហៀកនោះ ផង ។ លោកបន្ដថាមានគ្រឿងចក្រឯណាចូលទៅចំណុចនោះបានបើជិះម៉ូតូមិនរួចផងនោះ។ចំណែកលោកនៅសំដារារិទ្ធអភិបាលស្រុកត្រពាំងប្រាសាទឲ្យដឹងថាលោកមិនបានដឹងរឿងទាំងអស់នេះទេ ៕ ប៉ែន នួន