អាងខ្លួនជាប៉ូលិសអន្តោប្រវេសន៍ផឹកសុីស្រវឹងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ មានអីនគរបាលប៉ុស្តិ៍ទឹកថ្លាចាប់ដាក់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់អាងខ្លួនធ្វើជាមន្ត្រីប៉ូលីសអន្តោប្រវេសន៍បានផឹកស្រាស្រវឹងខឹងឪពុក ម្តាយប្រើអំពើហឹង្សាយក ឈើវាយកម្ទេចម៉ូតូអ្នកដ៍ទៃខូចខាតអស់ចំនួន៦គ្រឿង មានអីត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាចាប់ដាក់ខ្នោះល្មម ។

ករណីនេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៦ខែកក្តដា ឆ្នាំ២០១៧នៅចំណុចផ្ទះលេខ២១៨ផ្លូវបេតុង ភូមិបុរីកម្មក សង្កត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានអយដឹងថា បុរសជនបង្កខាងលើមានឈ្មោះ កើត មនោសេដ្ឋ អាយុ២៨ឆ្នាំមុខរបរជាប៉ូលីសអន្តោប្រវេសន៍ ស្នាក់នៅផ្ទះកើតហេតុនិងមានទីកន្លែងកំណើត សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក នាយប៉ុស្តិ៍បន្តទៀតថា មុននិងឃាត់ខ្លួនប៉ូលីសទំនើងរូបនេះគឺបន្ទាប់ពីទទួលបានបណ្តឹងពីឪពុកបង្កើតរបស់គេតាមរយះទូរស័ព្ទថារូបគេបានផឹកស្រាស្រវឹងអុកឡុកក្នុងផ្ទះប្រើហឹង្សាវាយម៉ូតូរបស់អ្នកដែលមកជួលផ្ទះស្នាក់នៅខូច ខាតអស់ចំនួន៦គ្រឿង។ពេលនោះទើបលោកបញ្ជាកម្លាំងអោយចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនយកមកធ្វើការសាកសួនិងកសាងសំណុំរឿងដោយចោទពីបទប្រើអំពើហឹង្សាដោយចេត្តនា វាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៍ទៃបណ្តាលអោយខូចខាត។រួចបញ្ជួនខ្លួនទៅកាន់អធិការដ្ផាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print