អីរ៉ង់កាត់ទោស«ចារបុរស»ជនជាតិអាមេរិកដើមកំណើតចិនជាប់គុក​១០ឆ្នាំ

ចែករំលែក៖

កាលពីថ្ងៃទី ១៦ខែកក្កដា អីរ៉ង បានសម្រេចកាត់ទោស «ចារបុរស»ជនជាតិអាមេរិកដើមកំណើតចិន ឈ្មោះ​Xivue Wang ជាប់ពន្ធនាគា​១០ឆ្នាំ ដោយចោទប្រកាន់ពីបទ​ធ្វើការឲ្យ រដ្ឋាភិបាលអាមេរិក  ប្រឆាំងបំផ្លាញ ប្រទេសអីរ៉ង។

អ្នកនាំពាក្យ ក្រសួងយុត្តិធម៌អីរ៉ង លោក​Gholam Hossein MohseniEje’I​បានបញ្ចាក់ថា  ជនជាតិអាមេរិក មានដើមកំណើត​ចិន ​បានចូលទៅកាន់ ប្រព័ន្ធព័ត៌មានសម្ងាត់របស់អីរ៉ង ក៏ត្រូវបានក្រុមចារកម្មអីរ៉ង រកឃើញហើយ​ចាប់ខ្លួនតែម្តង។ ​លោក​Xivue Wangបានសារភាពថា  លោកបានអនុវតគម្រោង ជ្រៀតជ្រេកចូលរដ្ឋាភីបាល អីរ៉ង «តាមការបញ្ចាររបស់អាមេរិក»។ តុលាការអីរ៉ង បានសម្រេច កាត់ទោសជាប់ពន្ធនាគា ១០ឆ្នាំ តែ​នៅមានសិទ្ធ តវា ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌អីរ៉ង បញ្ចាក់ថា​លោក​Xivue Wang ជានជាតិអាមេរិកដើមកំណើត​ចិន អាយុ ៣៧ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ​ Princeton ។ នៅពេលនេះដែល មហាវិទ្យាល័យ​Princeton ​បានប្រកាសថា និង​ជួយដល់លោក​Xivue Wang និងគ្រួរសារ​ រួចផុតពីការចោទប្រកាន់ ។ សាលាខាងលើ បានបញ្ចាក់ថា លោក​Xivue Wang កំពុងតែ​ធ្វើសារណា​ ស្តីពី​ វីរៈបុរស ប្រវត្តិសាស្ត្រ អាស៊ី -អឺរ៉ុប ​អំឡុងសត្តវតន៍ទី​១៩និង ២០។  លោក​Xivue Wangបានទៅកាន់អីរ៉ង នៅឆ្នាំ​២០១៦ដើម្បីស្រាវជ្រាវពីប្រវត្តិសាស្ត្រ  និង រដ្ឋបាល​ វិប្បធម៌ អំឡុងរាជការ  Qajarគ្រប់គ្រង។

គេហទំព័រ​Mizan ដែលមានទំនាក់ទំនងជិតស្និតជាមួយក្រសួង យុត្តិធម៌អីរ៉ង បញ្ចាក់ថា  លោក​Xivue Wang ប្រើប្រាស់អ្នកស្រាវជ្រាវ ដើម្បី​ធ្វើចារកម្មនៅក្នុងប្រតេសនេះ​ ដោយបានបង្កើតឯកសារ​ សម្រាប់ក្រុមចារកម្មអាមេរិកប្រឆាំងអីរ៉ង​។

គេហពំព័រខាងលើ បានសរសេរថា​ លោក​ Wang ​ទៅកាន់អីរ៉ង ​ក្រោម ការបិទបាំងជានិស្សិត ក្នុងការប្រមូលព័ត៌មាន ជួយដល់អាមេរិក​។ ភ្លាមៗនោះក្រសួងការបរទេសអាមេរិក បាន​ប្រតិកម្មភ្លាម ៗ ដោយស្នើរដល់អីរ៉ង​ដោះលេង ពលរដ្ឋ អាមេរិកជាបន្ទាន់មួយ។ ក្រសួងការបរទេសអាមេរិក ក៏បានស្នើរដល់ពលរដ្ឋ ដែលមានសញ្ជាតិ ពីរ គួរតែប្រុងប្រយ័ត្ន ពេលធ្វើដំណើរទៅកាន់ប្រទេសអីរ៉ង ។

បច្ចុប្បន្ន មានជនជាតិអាមេរិកដើមកំណើរ  ផ្សេង ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអីរ៉ង ក្នុងនោះមាន​​ដូចជា​Baquer​Namazi​ជនជាតិអាមេរិកដើមកំណើត អីរ៉ង ។ អតីត​មន្ត្រី  UNICEF ​ក៏ត្រូវកាត់ទោស ជាប់ពន្ធនាគា​១០ឆ្នាំ  ជាមួយនិងកូនប្រុស​SiamakNamazi។ អ្នកឯកទេសបចេ្ចកវិទ្យា ដើមកំណើតលីបង់ក៏ត្រូវចាប់ខ្លួនផងដែរ។

នៅពេលនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ​លោក​ Antonio ​Guterres​បានប្រកាសថា លោកកំពុងតែទំនាក់ទំនង ជាមួយប្រធានាធិបតី អីរ៉ង លោក​ហាសសាន រ៉ូហានី ដើម្បីសួរនាំពីមូលហេតុ ពិតប្រាកដ ដែលដាក់ទោសជនជាតិអាមេរិក ខាងលើ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print